Knowledge


របៀបលុប Write Protection លើ USB


អ្នកប្រើប្រាស់ USB ភាគច្រើនបានជួបប្រទះនិងបញ្ហាដែលដូចជា error ខណៈពេល copying មិនអាចលុប ឬដាក់ឯកសារចូលទៅក្នុង USB.បញ្ហាទាំទាំងអស់នេះបណ្ដាលមក​ពី USB របស់លោកអ្នកត្រូវបានជាប់​ `Write-Protected’។បើជួបចំពោះបញ្ហានេះគឺ USB ត្រូវបាន write-protected យើងមានដំណោះស្រាយ ដូចខាងក្រោម


ដំណោះស្រាយ
  • ចូលទៅ Start Menu >> Run វាយពាក្យ regedit ចុច Enter អ្នកនិងឃើញផ្ទាំង registry editor.
  • សូមចូលទៅ៖  HKEY_LOCAL_MACHINE\SYSTEM\CurrentControlSet\Control\StorageDevicePolicies
  • ចុចពីរដងលើ key WriteProtect ហើយប្ដូរតម្លៃទៅជាលេខ ០ នៅក្នុងប្រអប់ Data Value Box ចុច OK
  • បឹទ Registry​ បន្ទាប់មក restart កុំព្យូទ័រ ហើយសាកល្បងដាក់ USB ចូលទៅកុំព្យូទ័ររបស់អ្នកម្ដងទៀតជាការស្រេច

របៀបវាយអក្សរចិនលើWindows 7
  
Step 1

        យើងត្រូវចូល Run --> វាយពាក្យ Control  --> OK

​Step 2

      យើងត្រូវជ្រើសរើសយក Region and Language


Step 3 

        យើងចូលទៅTab keyboard and language ចុចលើប៊ូតុង Change Keyboard


Step 4 

      ចុចលើប៊ូតុង Add ហើយជ្រើសរើសយកភាសាចិនដែលអ្នកចង់បាន

រួចចុចប៊ូតុងok ជាបន្តបន្ទាប់ជាការស្រេច 


PDF - Portable Document Format.
A PDF file is more easier to use compared to a saved webpage in .html format.We may add password to a pdf file so it is secure too.The pdf files are saved in text format so it is possible to select and copy characters / words from this converted pdf files.The Five awesome  and cool websites to convert  a webpage to pdf are
web2pdfconvert.com
web2pdfconvert is the best online tool to convert a webpage to pdf.The main advantage of web2pdfconvert.com is it don't require CAPTCHA verification to convert a html webpage to pdf.You can change the settings of pdf like size,margin,image settings etc..To change settings click on options button
 html-pdf-converter.com
html-pdf-converter.com is another free tool to convert webpages to pdf files.Just goto the website and paste the url of the webpage to be converted and click on MAKE PDF.It will convert the webpage to pdf within few seconds.You can download a nice pdf file and save it forever.
htm2pdf.co.uk
It is a nice website to save webpages in pdf format.It is also a free online tool.You can convert and download webpages as pdf file


pdfmyurl.com
pdfmyurl is a special website used to convert your urls (webpages) to pdf files.You may drag and drop your bookmarked links to this website and convert to pdf file for free.

pdfonfly
It is also a free online tool to convert and download html webpages to pdf files.It removes ads in the webpages and gives a clean webpage as pdf file for free.The disadvantage of pdfonfly.com is it require a capcha to convert html to pdf.



Tags: webpage to pdf converter,html to pdf converter,online html to pdf converter,free online websites to save html files in pdf format,webpage to pdf for free
How to download watched video from facebook youtube  or any other online video streaming website ?
Sometimes we want to save a watched video from some online video streaming websites like youtube facebook etc.They don't give any options to download the video, if file size is larger downloading the video using softwares like IDM is not a good method.I am going to explain an alternate method to download your favorite video from any websites.Watching a video from any online streaming website is really downloading the file then why we need to re-download it.
                 You can save the video from Browser's cache and it is so simple.The temp folder is usually hidden by default so you need to enable Show hidden files .After  enabling show hidden files goto start-->run and type   %temp%  press enter.And Follow the steps to download the video
Share To Facebook
1. Arrange the file names in alphabetical order and find filename start with fla and end with .tmp 
If you found one more files calculate an approximate file size of video and catch the real file.
Note : After closing the browser the content may not available.
2. This is our video file copy this file and rename it to Filename.flv . If you cant copy the file read the following steps
3. Some times you cant copy the files directly so download software unlocker ( less than 1 mb )
4. Right click on that file fla***.tmp and click on unlocker

5. Select copy and enter file name such as video.flv
6. Done ... Video saved to your pc

Tags : how to save youtube video without any softwares ,download watched videos from facebook youtube avoid re-downloading of a video idm alternative

 

របៀប​បិទ Port USB Drive ក្នុង​ Window 7 មិនឲ្យ​ដំណើរការ

លោកអ្នកប្រហែល ​ជាចង់បិទ ឬផ្អាក USB port ឬបិទ​មិនឲ្យ​ដោត USB drive ក្នុងវីនដួសេវេន​ដោយ​ផ្អែក​លើ​មូល​ហេតុជាច្រើន។ ឩទាហរណ៍. ប្រសិនបើជា​ថៅកែ​ក្រុមហ៊ុន​បង្កើត Software លោកអ្នក​ពិតជា​មិនចង់​បិទ USB drive ចោល​ដើម្បី​ការពារ​ពី​ការ​ចម្លង​យក​ឯកសារ​របស់​ក្រុមហ៊ុន​ជា​ពិសេស​គឺ Software ផ្ទាល់តែម្តង។

បើអ្នក​មិនជាចាំ​បាច់​ក្នុងការ​ប្រើ USB drive យល់ល្អអ្នក​គួរតែ​បិទវា ដើម្បី​បង្ការ​ពី​ការឆ្លង​មេរោគនានា​ដោយ​ចៃដន្យ រាល់ពេល​ដោត​ USB Drive ចូល​ក្នុងម៉ាស៊ីន​របស់​អ្នក​ម្តងៗ។

ដើម្បីបិទ USB port ឬ USB drive ក្នុង​វីនដូសេវេន សូមចុចលើប៊ូតុង Start រួចវាយ regedit ក្នុង​ប្រអប់​ស្វែងរក។ នៅក្នុងផ្ទាំង regedit សូមចូលទៅកាន់ទីតាំងនេះ៖ HKEY_LOCAL_MACHINE\SYSTEM\CurrentControlSet\Services\USBSTOR

បន្ទាប់មក​សូម​ចុច​ពីរដង​លើ Start key នៅប្រអប់​ខាងឆ្វេង (left panel) ហើយ​ផ្លាស់ប្តូរតម្លៃ​របស់វាទៅជា ៤វិញ (តម្លៃដើមគឺ ៣)។ វិធីនេះ​វានឹង​បិទ USB drive ឬ USB port ក្នុង​កុំព្យូទ័រ​របស់អ្នក​ហើយ។  ចំណាំ៖ ដើម្បី​បើកវិញ​គ្រាន់តែ​ប្តូរតម្លៃទៅជា ៣វិញ​ជាការស្រេច



 

Speed up turn off computer

- Goto Run ( key win + R) then type: Regedit --> OK

- Goto HKEY_LOCAL_MACHINE\System\Currentcontrolset\Control
- On the right panel Double click on WaitTokillServiceTimeOut and change the value data to 1000 then OK to finish.

របៀប unlock iphone 4 ដោយតជើងស៊ីមហើយមិនបាច់ ចុច 112 ពេលបើកម៉ាស៊ីន

1. You need a jailbroken iPhone 4 and a Gevey SIM.

2. Remove your SIM Card with Gevey SIM from your iPhone 4.

3. Go to Cydia > Search and type in Mobile Subtrate. If you have it installed click on it and remove it. We don’t need this, so make sure to remove it before proceeding.

4. Go to Manage > Source > Edit > Add and type in: http://cydia.furiousMod.com

photo 1

5. Once added go to Manage > Sources, and you will see FuriousMod.com. Tap on it and you’ll have FuriousMod, Install it.
photo 26. Turn your iPhone 4 off and insert Your SIM with Gevey. You’re device should restart without full signal bars without dialing 112 or anything.

របៀប​ធ្វើឱ្យអ៊ីនធ័រណិតទទួលបានល្បឿនពេញ


2 Votes
អ៊ីនធ័រណិត​គឺជា​វិធី​ដ៏លឿន​ក្នុង​ការ​ទំនាក់​ទំនង​ទៅ​កាន់​គ្រប់​ទី​កន្លែង​នៅ​លើ​ផែន​ដី​នេះ ប៉ុន្តែ​ប្រសិន​បើល្បឿន​វា​យឺត​គឺ​ធ្វើ​ឱ្យ​ក្តៅ​ក្រហាយ​ដល់អ្នក​ប្រើប្រា​ស់​ដែល​ចង់​បាន​ទំនាក់​ទំនង​ដ៏​លឿន ឬ​ក៏​ចង់​ធ្វើ​កិច្ច​ការជា​ច្រើន​នៅ​លើ​អ៊ីនធ័រ​ណិត​។
ប្រសិន​បើ​អ្នក​កំពុង​ប្រើប្រាស់​អ៊ីនធ័រណិត​ Broadband ឬ​ក៏អ៊ីនធ័រណិត​ប្រភេទ​ផ្សេង​នោះ​ នេះ​គឺ​ជា​វិធី​ដ៏​ប្រសើរ​សម្រាប់បង្កើន​ល្បឿន​នៃ​អ៊ីនធ័រ​ណិត​របស់​អ្នក ។ ដើម្បី​បង្កើន​ល្បឿន broadband របស់​អ្នក​ សូម​ធ្វើ​តាម​ការ​ណែ​នាំ​ខាង​ក្រោម៖
1. បើក​ Network and Sharing center ដោយ​ចូល​ទៅ​កាន់ Control Panel -> Network and Internet
2. ចុច​លើ Local Connection
3. បន្ទាប់​ចុច​លើ​ Properties
4. បន្ទាប់​មក​ជ្រើស​យក Networking ហើយ​ចុច​ពីរ​ដង​លើ Internet Protocol Version 4
5. ប្តូរ​ពី Obtain DNS Server Automatically ទៅ Use Following DNS Server
  • វាយ​ក្នុង​ចន្លោះ Preferred DNS Server = 208.67.222.222 (ឬ​ក៏អាច​ប្រើ​ DNS របស់​ Google គឺ 8.8.8.8)
  • វាយ​ក្នុង​ចន្លោះ Alternate DNS Server = 208.67.220.220 (ឬក៏អាចប្រើរបស់​ Google គឺ 6.6.8.8)

បន្ទាប់​ទៀត​ចុច OK
9. ដំណើរ​ការ​ PC/Laptop ឡើងវិញ​ពេល​នោះ​​អ្នក​នឹង​ឃើញ​មាន​លក្ខណៈ​ខុស​ប្លែក
———————————————————————————————-
បន្តមកទៀត…
1. បើក Run ហើយ​វាយ​ពាក្យ system.ini
2. ចម្លង​កូដ​ខាង​ក្រោម​នេះ ហើយ​បិត​វា​ភ្ជាប់​ទៅ​ក្នុង​នោះ (មុន​នឹង​បិត​ភ្ជាប់​កូដ​ខាង​ក្រោម​ ត្រូវ​លុប​អ្វីៗ​ទាំង​អស់​ដែល​នៅ​ក្នុង​នោះ​ជា​មុន​សិន)

page buffer=100000kbps load=100000kbps
Download=100000kbps save=100000kbps
back=100000kb
3. បន្ទាប់​មក​ចុច​រក្សា​ទុកវា
4. សូម​វាយ​ពាក្យ system.ini នៅ​ក្នុង​ប្រអប់​ស្វែង​រក ហើយ​ដំណើរ​ការ​វា​ជា administrator ។
——————————————————————————————————
បន្តបន្ទាប់​ទៀត…
សូម​ណែនាំ​វា​ដំឡើង​កម្មវិធី​ខាង​ក្រោម​នេះ​ដើម្បី​ជា​ជំនួយ៖
1. ប្រសិន​បើ​អ្នក​ប្រើ Wifi សូម​ប្រើកម្មវិធី TCP OPTIMIZER
សូមចុច​តំណ​ខាង​ក្រោម​ដើម្បី​ទាញ​យក…
http://www.download.com/SG-TCP-Optimizer/3000-2%C3%82%C2%AD155_4-10415840.html
2. អ្នក​អាច​ប្រើ Getfullspeed ក៏បាន :-)
3. សូម​ប្រើកម្មវិធី Internet Download Manager… :-)
4. ប្រើកម្មវិធី RAMRUSH វា​ជា​កម្មវិធី​ដ៏​ល្អ​មួយ​ដែលសម្រាប់​បង្កើន​ប្រសិទ្ធិ​ភាព​ដល់ Ram ហើយ​និង​លឿន​អ៊ីនធ័រណិត ​:-)
5. ជា​ចុង​ក្រោយនេះ​មិន​សូវ​សំខាន់​ទេ គឺ​កម្មវិធី AUTOBAHN … វា​គឺ​ជា​កម្មវិធី​ដ៏​តូច​មួយ​ដែល​ដំណើរ​ការ​ក្នុង​ background… ។
ល្បឿន​កាល​ពីមុន
ល្បឿន​ពេញ​ពេល​ដែល​អនុវត្តន៍​តាម​វិធី​សាស្រ្ត​ខាង​លើ

របៀប​ហ៊ែគ គណនី premium របស់ Fileserver

  • សូមណែនាំអំពីការ ហ៊ែគ Fileserve
    1. សូមដំឡើង​នូវជំនា​ន់ចុងក្រោយរបស់កម្មវិធីបើកទំព័រវែបសាយ របស់ Firefox (សូមកុំប្រើ Firefox 4)
    2. សូមចុច​លើ​តំណភ្ជាប់នេះ https://addons.mozilla.org/en-US/firefox/addon/13793/ហើយបន្ទាប់មក​ចុច​លើប៊ូតុង Add ដើម្បីបន្ថែម edit cookies ហើយ restart Firefox ។
    3. បើវែបសាយរបស់ Fileserve: http://www.fileserve.com
    4. សូមចូលទៅកាន់ Tools => cookies editor នៅលើផ្ទាំង Menu Bar របស់​ Firefox
    5. នៅលើកំពូលរបស់ cookies editor អ្នក​និង​ឃើញ filter bar
    6. នៅត្រង់ filter bar សូច​ធ្វើ​ការ​ស្វែង​រក​ពាក្យ fileserve
    7. ឈ្មោះរបស់ cookies គឺ​ PHPSESSID
    8. សូមចម្លង premium cookie ទៅក្នុង content bar ។ បន្ទាប់​មក​ចុច​រក្សាទុក​…
    9. ជាចុងក្រោយសូម​ចម្លង​/បិតភ្ជាប់​នូវតំណ​ដែល​អ្នក​ចង់​ទាញ់​យក​ឯកសារ​មក​ដាក់​ក្នុង Firefox ជាការ​ស្រេច ។
    សូមទាញយក Premium Cookie របស់ Fileserve ទីនេះ: http://www.mediafire.com/?gwlwcmdl18budd0

    ទាញ​យក​ឯកសារ​ពី Rapidshare ដោយ​គ្មាន​ដែន​កំណត់

    វា​ពិត​ជា​ងាយ​ស្រួល​មែន​ទែន​ដើម្បី​បន្លំ​គណនី​ Rapidshare សើវើរ ប្រសិន​បើ​អាសយដ្ឋាន​ IP របស់​អ្នក​កំណត់​ដោយ​ ISP ។ ត្រឹម​តែ​ធ្វើ​តាម​ជំហាន​ដ៏សាមញ្ញ​នេះ​៖
    សម្អាត​ចេញ​នូវ IE ឬ Netscape cookie (មួយ​នៅ​ក្នុង​អក្សរ​នេះ​ជា​កម្មសិទ្ធិ​របស់​វែបសាយ Rapidshare)
    នៅ​លើ​ពាក្យ​បញ្ជា​នៃ​ប្រអប់​បញ្ជា
    type —–> ipconfig /flushdns <—Enter
    type —–> ipconfig /release <—Enter
    type —–> ipconfig /renew <—Enter
    type —–> exit <——–Enter
    ឬ​ក៏​អ្នក​អាច​រក្សារ​ទុក​នូវ​ពាក្យ​បញ្ជា​ខាង​លើ​នេះ​នៅ​ក្នុង​ឯសារជា .bat ហើយ​តំណើរការ​វា​គ្រប់​ពេល​ដែល​អ្នក​ត្រូវការ​ដើម្បី​បន្លំ​ Rapidshare សើវើរ ។ ត្រូវ​ចាំ​ថា​ការ​សម្អាត​ចេញ​នូវ​ Rapidshare cookie ក្នុង temp ថត​ឯកសារ​អ៊ីនធ័រណិត​របស់​អ្នក​​ ។
    ឥឡូវ​នេះ​អ្នក​ត្រូវ​តែ​ធ្វើ​ឱ្យ​រួច​ស្រេច​ដើម្បី​ទាញ​យក​នូវ​ឯកសារ​ជាច្រើន​ដែល​អ្នក​ចង់​ពី​សើវើរ​របស់​ Rapidshare
    ហើយ​នេះ​គឺ​ជា​តំណ​ភ្ជាប់​ពិសេស: បិតភ្ជាប់​វា​ទៅ​ក្នុង​ browser ហើយ​និង​ឃើញ
    CODE កូដ៖
    http://www.google.com/search?lr=&as_qdr=all&q=+.rar+OR+.zip+OR+.pdf+OR+.exe+site%3Arapidshare.de

    របៀប​ប្រើ Cookies ដើម្បី​អាច​ប្រើគណនី Premium របស់ File Host Site


    Rate This

    ថ្ងៃ​នេះ​ប្លក​យុវជន​គ្មាន​អ្វី​ចែក​រំលែក​ទេ មាន​តែបង្ហាញ​អំពី​​របៀប​ប្រើ Cookies ដែល​អាច​ប្រើ​គណនី Premium របស់​ File Host Site ដើម្បីផ្តល់​ឱ្យ​​អ្នក​ប្រើប្រាស់​អ៊ីនធ័រណិត​មួយ​ចំនួន​អាច​ទាញ​យក​ឯក​សារពី​វែបសាយ​មួយ​ចំនួន​ដូច​ជា Deposit Files, Easy-share, Filefactory, Alldebrid, Fileserve, Filesonic, Hotfile, Uploading, Megaupload, Megavideo, Rapidshare, Netload, 4shared, Oron, Wupload, Real-debrid, Uploadstation, Debridmax, Fast-debrid, Mega-debrid, Uploaded, Turbobit, Debridmax… ។ ក្នុង​ការ​បង្ហាញ​នេះ​ខ្ញុំ​គ្រាន់​តែ​ចង់​ឱ្យ​ប្រើប្រាស់​គណនី Prenium សម្រាប់​ជា​ប្រយោជន៍​ក្នុង​ការ​ទាញ​យក​ឯកសារ​ដែល​មាន​ទំហំ​ៗ​ដោយ​គ្មាន​ដែន​កំណត់ សម្រាប់​ការ​សិក្សា​ស្រាវជ្រាវ ក៏​​ដូច​ជា​ទាញ​យក E-book, វីដេអូបង្រៀន​ជា​ដើម ។
    ក្នុង​ការ​ប្រើប្រាស់​ Cookie នេះ​គឺ​អាច​ប្រើបាន​ចំពោះ​ Browser មួយ​​ចំនួនដូចជា៖ Firefox និង​ Chrome
    • ចំពោះ​ Firefox
    1. សូម​ចូល​ទៅ​កាន់​ BookMark Manager
    2. ចុច Organize បន្ទាប់​មក​ជ្រើស​យក New Bookmark
    3. វា​នឹង​លោត​ផ្ទាំង New Bookmark មួយ​មក
    + ត្រង់​កន្លែង Name: ដាក់​ឈ្មោះ​អ្វី​ក៏​បាន​ស្រេច​តែ​ចង់
    + ត្រង់​ Location: សូម​ចម្លង​កូដ Javascript ខាងក្រោមបិត​ភ្ជាប់​ទៅ​ក្នុង​ចម្លោះ​នេះ
    •  ចំពោះ​ Chrome
    1. ចូល​ទៅកាន់ BookMark Manager
    2. សូម​ចុច​លើ Organize បន្ទាប់​ជ្រើសយក Add Page
    3. បន្ទាប់​មកទៀត
    + ត្រង់​កន្លែង Name: ដាក់​ឈ្មោះ​អ្វី​ក៏​បាន​ស្រេច​តែ​ចង់
    + ត្រង់​ URL: សូម​ចម្លង​កូដ Javascript ខាងក្រោមបិត​ភ្ជាប់​
    សូម​ចុច​ទីនេះ http://paste2.org/p/1732921 គឺ​ជា​កូដ​ Javascript
    •  របៀប​ប្រើ​ Cookie
    Cookies គឺជា​ប្រៀប​បាន​នឹង​គណនី Premium របស់​ពពួក​ File Host Site មួយ​អ៊ីចឹង គឺ​យើង​អាច​ប្រើ​ Cookies ដើម្បី​កំណត់​ចូល​ប្រើ​គណនី​ Premium ។ បើ​សិន​ជា​អ្នក​ទាំង​អស់​គ្នា​ត្រូវ​ការ Cookies ទាំង​នោះ​សូម​ដាក់​វាចារ​ខាងក្រោមនេះ ខ្ញុំ​នឹង​ដាក់​ Cookies ឱ្យ​ ។
    ឧទាហរណ៍៖ ខ្ញុំ​ចង់​ចូល​ប្រើ​គណនី​ Premium របស់​ Hotfile
    1. ត្រូវ​បើក វែបសាយរបស់​ Hotfile ដែល​មាន​អាសយដ្ឋាន www.hotfile.com
    2. បន្ទាប់​មក​ទៀត​បើក​ Bookmark ដែល​យើង​បាន​បន្ថែម​នោះ (ឧទាហរណ៍​ខ្ញុំបង្កើត​ Bookmark មួយ​ដាក់​ថា Youthblog)
    3. ពេល​បើក​ Bookmark ដែល​បាន​បង្កើត​នោះ​ហើយវា​នឹង​លេច​ចេញ​នូវ​ផ្ទាំង​មួយ​ដើម្បី​ឱ្យ​យើង​បិត​ភ្ជាប់ Premium Cookies របស់​ Hotfile
    ឧទាហរណ៍​នេះជា Premium Cookies របស់​ Hotfile: 820b642b52554feae98cff2bf86381402bff4d58d7857fae30649ad0b4cadbe4
    4. បន្ទាប់​មកទៀត​ចុច Ok គឺ​ជា​ការ​ស្រេច!!

    បម្លែង​មេម៉ូរី​កាតពី​ទំហំ 1GB ទៅ 2GB


    Rate This

    ថ្ងៃ​នេះ​ប្លក​យុវជន​នឹង​បង្ហាញ​អំពី​របៀប​បម្លែង​មេម៉ូរី​កាត​ទំហំ 1GB ទៅ 2GB ។ អ្នក​ទាំង​អស់​គ្នា​ដឹង​ហើយ​ថា​ទូរស័ព្ទ​ភាគ​ច្រើន​គឺ​គេ​ប្រើ​មេម៉ូរី​កាត​ដើម្បី​រក្សា​ទុក​ទិន្ន័យ បទ​ចម្រៀង រូបភាព វីដេអូ… ដើម ។ ដូច្នេះ​ហើយ​ទើប​មាន​តម្រូវការ​ជា​ច្រើន​ក្នុង​ការ​ប្រើប្រាស់​ទំហំ​សម្រាប់​ផ្ទុក​ឯកសារ​ បច្ចុប្បន្ន​នេះ​យើង​ឃើញ​ថា​មេម៉ូរី​កាត​ទំហំ 1GB គឺ​មាន​ការ​ពេញ​និយម​ប្រើប្រាស់​ណាស់ ប៉ុន្តែ​ដោយ​សារ​តម្រូវ​ការ​ផ្ទុក​មិន​គ្រប់​គ្រាន់​សម្រាប់​អ្នក​ប្រើប្រាស់​ធ្វើ​ឱ្យ​គេ​ទិញ​មេម៉ូរី​ថ្មី​មួយ​ទៀត​សម្រាប់​បន្ថែម ។ ប៉ុន្តែ​ក្នុង​ប្រកាស​​នេះ​អ្នក​ទាំង​អស់​គ្នា​នឹង​ដឹង​អំពី​របៀប​បម្លែង​មេម៉ូរី​ទំហំ 1GB ទៅ​ 2GB ដោយ​ពុំបាច់​ទៅ​ទិញ​មេម៉ូរី​ថ្មី​ឡើយ ។
    1. មុន​ដំបូង​អ្នក​ត្រូវ​ប្រាដក​ថា​ទំហំ​មេម៉ូរី​របស់​អ្នក​គឺ​ទំហំ 1G (ចំពោះ​មេម៉ូរី​ទំហំ​ផ្សេងៗ​ទៀត​គឺ​យើង​មិន​អាច​បម្លែង​បាន​ឡើយ)
    2. បន្ទាប់​មក​ទៀត​ត្រូវ​ Backup ទិន្ន័យ​សំខាន់​ៗ​របស់​អ្នក ដែល​នៅ​ក្នុង​នោះ​ទាំង​អស់ ពី​ព្រោះ​យើង​ត្រូវ​ការ​ Format វា​ចោលសិន ។
    3. បន្ទាប់​ពី​ការ Backup ហើយ​ សូម​បើក​កម្មវិធី​មួយ​ដែល​មាន​ឈ្មោះ​ថា Skimedi FIX 2 GB Capacity ។ (ចុច​ទី​នេះ​ដើម្បី​ទាញយក)
    4. ផ្ទាំង​ Windows តូច​មួ​យ​នឹង​លោត​ឡើង​ហើយ​បង្ហាញ​ជម្រើស FIX និង Cancel ។ ហើយ​អ្នក​ត្រូវ​រុក​រក​ទីតាំង​របស់​ដ្រាយ​នោះ (Drive សម្រាប់​ USB Stick)
    5. បន្ទាប់​ពី​ការ​ជ្រើសរើស​ដ្រាយ​ហើយ​សូម​ចុច​លើ FIX ហើយ​បន្ត​ទៀត​គឺ​ការ​បន្ទាន់​សម័យ​ដំណើរ​ការ ។ វា​នឹង​សួរ​ការ​អះអាង​បន្ថែម​របស់​អ្នក ទោះ​ជា​អ្នក​យល់​ព្រម​ ឬ​ក៏​មិន​ព្រម​ អ្នក​ត្រូវ​តែ​ចុច “ YES” ។
    6. បន្ទាប់​ទៀត​វា​នឹង​សួរដើម្បី​ឆ្លើយ​តប​ទៅ Device ។ ត្រឹម​តែ​ Replug នូវ Memory Stick ហើយ​ដាក់​វា​មក​ក្រោយ​វិញ​ពេល​នោះ​ទំហំ​មេម៉ូរី​នឹង​កើន​​ឡើង​ពី 1GB ទៅ​ 2GB ។ អ្នក​អាច​ធ្វើការ Properties ជា​មុន​ដើម្បី​ឱ្យ​ប្រាដក​ថា​ទំហំ​របស់​វា​ពិត​ជា​កើន​ឡើង​ឬ​អត់ មុន​ពេល​ធ្វើ​ការ​​ Cracking Process ។
    7. បន្ទាប់​មក​ទៀត​អ្នក​អាច​ពិនិត្យ​មើល​ទំហំ​មេម៉ូរី​បាន​​នៅ​ក្នុង​ទូរស័ព្ទ​របស់​អ្នក​ផងដែរ​ ហើយ​ក៏​អាច​តេស្ត​ទំហំ​វា​ដោយ​ការ​ចម្លង​ទិន្ន័យ​ទាំង​អស់​ទៅ​ក្នុង​មេម៉ូរី​នោះ​ ដែល​អាច​ផ្ទុក​រហូត​ដល់​ទៅ​ 2GB ។
    ចំណាំ៖ ពេល​ខ្លះ​អ្នក​នឹង​ទទួល​បាន Parameter Error ពេល​ដែល​កំពុង​ចម្លង​ឯកសារ ដែល​បាន​ឆ្លង​កាត់​ទំហំ​ផ្ទុក​ 1GB ដូច្នេះ​មាន​ន័យ​ថា​វា​មិន​អាចជោគជ័យ​ 100 ភាគ​រយ​​ដោយ​ការ​ប្រើ​វិធី​បម្លែង​នេះ​ឡើយ ។ អាច​មិន​ដំណើរ​ការ​ចំពោះ​មេម៉ូរី​កាត​ខ្លះ…!!!

    ប្រើស៊ីមកាតគ្រប់ប្រព័ន្ធ​ជាមួយម៉ូឌឹមគ្រប់ប្រភេទដោយពុំចាំបាច់ដោះលេខកូដ


    1 Votes
    ថ្ងៃ​នេះ​ខ្ញុំ​ទើប​តែបាន​​ដឹង​អំពី​​វិធី​សាស្រ្ត​ខ្លះៗ​ និង​ជា​ចំណេះ​ដឹង​តិច​តួច​ក្នុង​​​​ការ​ភ្ជាប់​អ៊ីន​ធ័រណិត​ ដោយ​ប្រើ​ប្រាស់​ស៊ីម​កាត​គ្រប់​ប្រព័ន្ធ​ជា​មួយ​ម៉ូឌឹម​គ្រប់​ប្រភេទ​ដោយ​ពុំ​ចាំ​បាច់​យក​ម៉ូឌឹម​នោះ​ទៅ​ដោះ​លេខ​កូដ​នោះ​ឡើយ ។ វិធីនេះ​សាមញ្ញ​បំផុត​ ពុំ​ចាំ​បាច់​ព្យាយាម​ដោះ​លេខ​កូដ​នាំ​តែ​ខាត​បង​ថវិកា ​និង​ចំណាយ​​ពេល​វេលា​នោះ​ទេ សូម​អនុវត្ត​ន៍​តាម​វិធី​សាស្រ្ត​ដ៏​ងាយ​ស្រួល​ខាង​ក្រោម​នេះ ។
    1. បញ្ចូល​ស៊ីម​កាត​ទៅ​ក្នុង​ម៉ូឌឹម (ម៉ូឌឹម​ដែល​ពុំ​ទាន់​បាន​ដោះ​លេខ​កូដ) គ្រប់​ប្រភេទ ។
    2. ពេល​នោះ​ម៉ូឌឹម​នឹង​បង្ហាញ​ថា invalid SIM តែ​មិន​អី​ទេ​សូម​ចុច ignore ហើយ​បិទ​កម្ម​វិធី​របស់​​ម៉ូឌឹម​នោះ ។
    3. ចាប់​ផ្តើម​ដំណើរ​ការ​កម្មវិធី NOKIA PC suite (បើ​មិន​ទាន់​មាន​កម្មវិធី​ NOKIA PC Suite ទេ សូម​ចុច​ទីនេះ )
    4. ចូល​ទៅ​កាន់ Nokia pc suite connect to internet option ។
    5. បន្ទាប់​មក​ចូល​ទៅកាន់ Configure ហើយ​ជ្រើសរើស data card modem របស់​អ្នក ហើយ​ចាប់​ផ្តើម​ Connect វា​ដូច​ជា​ពេល​ដែល​យើង​ភ្ជាប់​អ៊ីនធ័រ​ក្នុង​ទូរស័ព្ទ​ដោយ​ប្រើ​ប្រាស់ PC suite ដូច្នេះ​ដែរ ។
    6. បន្ទាប់​ពី​បញ្ចប់​ការ​កំណត់​ហើយ​សូម​ធ្វើ​ការ​ភ្ជាប់​អ៊ីន​​ធ័រណិត​​តាម​រយៈ PC suite វិញ ។ មាន​ន័យ​ថា​ប្រើម៉ូឌឹម​សម្រាប់​ប្រើ​ស៊ីម​កាត (ចំពោះ​អ្នក​អត់​ទូរស័ព្ទ) ដោយ​ប្រើ​ PC suite ជា​អ្នក​ភ្ជាប់​អ៊ីនធ័រ​ណិត​ជំនួស​ឱ្យ​ម៉ូឌឹម​ទាំង​អស់​នោះ ។
    បញ្ជាក់៖ វិធីសាស្រ្ត​នេះដំណើរ​ការ​ ១០០០ភាគរយ ចំពោះ​គ្រប់​ម៉ូឌឹម​ទាំងអស់ !!!

    ទាញយកឯកសារពីគេហទំព័រដោយមិនចាំបាច់រង់ចាំ និង ល្បឿនលឿន


    សួរស្តីមិត្តភ័ក្តទាំងអស់គ្នា ! ថ្ងៃនេះ អាយធីកូនខ្មែរ នឹងបង្ហាញពីវិធីសាស្រ្ត ដើម្បីអាចទាញយក ឯកសារ ពីគេហទំព័រ Filesonic មិនកំណត់ , មិនរង់ចាំ និង មានល្បឿនលឿន ដូចធម្មតា។
    ដូចដែលយើងបានដឹងហើយថា គេហទំព័រ Filesonic គឺជាគេហទំព័រដែលផ្តល់សេវាកម្ម Hosting ដោយសេរី ហើយ វាគឺជាគេហទំព័រដែលសំបូរទៅដោយទិន្នន័យជាច្រើន។ ប៉ុន្តែ ពេលដែលយើង ទាញយកឯកសារពីគេហទំព័រ Filesonic ម្តងៗ វាតំរូវឲ្យយើងចាំពី ៣០នាទី ទៅ ១ម៉ោង ហើយ វាថែម ទាំងកាត់ល្បឿននៃការទាញយករបស់យើងទៀតផង។ ជាធម្មតា ដើម្បីអាចទាញយក ឯកសារដោយ មិនចាំបាច់រង់ចាំ និង មានល្បឿនលឿន Filesonic តំរូវឲ្យយើងទិញនូវ Account Premium របស់វា។
    ប៉ុន្តែពេលនេះ យើងមិនចាំបាច់ទិញ Account Premium ក៏យើងអាចទាញយកឯកសារ ដោយ មិនចាំ បាច់រង់ចាំ និង ល្បឿនលឿនបានដែរ ដោយអនុវត្តតាមវិធីខាងក្រោម :
    . យើងត្រូវមានកម្មវិធីបើកអ៊ិនធ័រណិត Mozila FireFox ( អាចប្រើបានតែជាមួយនឹង FireFox ទេ)
    . បន្ថែម Add-on មួយដែលមានឈ្មោះថា Cookie Manager 1.5.1 ទៅឲ្យ FireFox
    ខាងក្រោមនេះគឺជាវិធីក្នុងការបន្ថែម add-on Cookie Manager 1.5.1 ទៅឲ្យ FireFox
    - ចុចលើ menu Tools របស់ FireFox រួចចុចលើ Add-on
    - នៅពេលនោះវានឹងបង្ហាញផ្ទាំងមួយ បន្ទាប់មកយើង ស្វែងរកវាដោយវាយពាក្យ Cookie Manager នៅក្នុង search box រួចចុច ប៊ូតុង Search
    - បន្ទាប់ពីស្វែងរករួច វានឹងបង្ហាញ Add-on Cookie Manager 1.5.1 ដែលយើងត្រូវ រួចចុច Install
    - បន្ទាប់ពី Install រួច យើងចុចលើ Restart Now ជាការស្រេច។
    . បន្ទាប់ពីយើង បន្ថែម Add-on រួចហើយ យើងចូលដល់ដំណាក់កាលបន្ទាប់ទៀត គឺ តំរូវឲ្យ យើង ចុះឈ្មោះចូលជាសមាជិក នៃគេហទំព័រ Tomtest.net ដែលជាគេហទំព័រផ្តល់ Cookie
    ៤. បន្ទាប់ពីយើងចុះឈ្មោះរួច យើង Login ចូល Account របស់យើង រួចយក Mouse Over លើ Tools រួចចុចយក Multi Cookie Generator Online
    . បន្ទាប់មកវានឹងបង្ហាញទំព័រមួយដូចខាងក្រោម
    រូបខាងលើ មានន័យថាបើយើងឃើញ Filesonic=9 ឬ ខុសពី 0 មានន័យថា យើងអាច Generate Cookie បាន ប៉ុន្តែបើយើងឃើញ Filesonic=0 នោះយើងមិនអាច Generate បានទេ ដូចនេះ វាតំរូវ ឲ្យយើងចាំវាទាល់តែវាមាន ទើបយើងអាច Generate បាន។
    . បន្ទាប់ពីឃើញថា Filesonic យើងអាច Generate បាន យើងក្រឡេកមើលខាងក្រោម រួចជ្រើសរើស Filesonic រួចចុចប៊ូតុង Generate Cookie ពេលនោះយើងទទួលបាន Cookie ដើម្បីយកទៅប្រើបាន ហើយ។
    . បន្ទាប់ពីទទួលបាន Cookie រួចហើយយើង Copy Cookie នោះ រួចទើបយើងចូលទៅ ចុចលើ Tools Menu របស់ FireFox រួចចុចលើ Cookie Manager +
    . បន្ទាប់មកយើង ស្វែងរកគេហទំព័រ filesonic រួចចុចលើវា បន្ទាប់មចុចលើប៊ូតុង Add ពេលនោះវានឹងបង្ហាញផ្ទាំងមួយ ឲ្យយើងបំពេញពត៌មាន ដូចរូបខាងក្រោម
    (១) : ជាកន្លែងសម្រាប់ឲ្យយើងដាក់ឈ្មោះ Cookie ឲ្យ Filesonic
    (២) : ជាកន្លែងសម្រាប់ឲ្យយើង Past Cookie ដែលយើងបាន Generate ពីគេហទំព័រ Tomtest.net
    . បន្ទាប់ពីបំពេញរួចយើងចុចប៊ូតុង Save ហើយពេលនេះយើងអាចទាញយឯកសារពីគេហទំព័រ Filesonic បានហើយ។ សូមរីករាយជាមួយការទាញយករបស់បងប្អូនទាំងអស់គ្នា !
    សំគាល់ : បើយើងទាញយកលែកបាន សូមធ្វើការ Generate Cookie ម្តងទៀត។


    ការ​មើលទិន្នន័យក្នុងគណនី Gmail ដោយ​មិន​ចាំបាច់​ភ្ជាប់ Internet


    យើង​បាន​ដឹង​ហើយ​ថា​ការ​មើល​ព៌ត​មាន​ក្នុង​គណនី Gmail បាន​ទាល់​តែ​យើង​ភ្ជាប់​ប្រព័ន្ធ Internet ទើប​យើង​អាច​ប្រើ​ប្រាស់​វា​បាន។ ប៉ុនែ្ត​ពេល​នេះ​ខ្ញុំ​នឹង​ធ្វើ​ការ​បង្ហាញ​ពី​ការ​ចូល​ទៅ​ក្នុង​គណនី Gmail ដោយ​មិន​បាន​ភ្ជាប់​Internet។ ដោយ​យើង​គ្រាន់​តែ​ប្រើ​ប្រាស់​នូវ Office Google Mail ដែល​មាន​ស្រាប់​នៅ​ក្នុង Browser Chrome Extension។

    ១. សូមបើកកម្មវិធី Google Chrome

    ចូល​ទៅ Google Chrome Extension ដើម្បី​តំឡើង​នូវ Office Google Mail​ សូម​អនុវ​ត្តន៏​ដូច​រូបខាង​ក្រោម៖

    ២. សូម​ចុច Get more extensions

    ៣. ​ស្វែង​រក Office Google Mail ដូច​រូប​ខាង​ក្រោម៖

    ហើយ​អ្នក​ត្រូវ​យក mouse ដាក់​លើ​វា អ្នក​និង​ឃើញ​ឃ្លា​មួយ​ថា Add to Chrome បន្ទាប់​សូម​ចុច​វាដើម្បី​បនែ្ថម​វា​ចូល​ទៅ​ក្នុង Browser របស់​អ្នក។
    នៅ​ពេល​ដែល​យើង​បនែ្ថម​វា​បាន​ជោគជ័យ​ហើយ យើង​អាច​រក​វា​ឃើញ​នៅ​ខាង​ស្តាំង​ដៃ​នៃ​កញ្ចក់​កុំព្យូទ័រ​របស់​ដូច​រូប​ខាង​ក្រោម៖
    ហើយ​វា​និង​បង្ហាញ​ផ្ទាំង​មួយ បន្ទាប់​មក​សូម​ជ្រើស​រើសយក
    "Don't allow offline mail" និង​ចុច​ប៊ូតុង "Continue" ដូច​រូប​ខាង​ក្រោម៖
    ពេល​នោះ​អ្នក​និង​ឃើញ​នូវ​ផ្ទាំង​មួយ​ទៀត​ដែល​បញ្ជាក់​ថា អ្នក​អាច​មើល​ព៌ត​មាន​ដែល​នៅ​ក្នុងគណនី Gmail របស់​អ្នក​ដោយ​មិន​បាច់​ភ្ជាប់ Internet។


    Reset WordPress Admin Password ដោយគ្មានក្តីបារម្ភ


    3
    ភាពធ្វេសប្រហេស​របស់មនុស្សពិតជា​មិនអាច​ជៀសបានមែន យ៉ាងណាមិញ ការសរសេរ និងបង្កើតវ៉ិបសាយ​គឺត្រូវការចាំបាច់​នូវ​ការចងចាំ​ឈ្មោះ​ប្រើប្រាស់ (Username) និងលេខសម្ងាត់ (Password) ដើម្បី​ដាក់សុវត្ថិភាព និងងាយស្រួល​ក្នុងការ​ត្រួតពិនិត្យ និង​តាមដាន​។ ចុះបើលោកអ្នកភ្លេចវា​តើមានដំណោះស្រាយដែរឬទេ? សំបុកអាយធី​សូមបង្ហាញជូន និងអនុវត្ត​ន៍ពីរបៀប​ទាំង ៧ ជំហាន​ក្នុង​ការ​ដាក់​លេខសម្ងាត់ថ្មី នៅពេល​ដែល​លោកអ្នក​ភ្លេច (ចំពោះវ៉ិបសាយ​ប្រភេទ WordPress)។
    ******************************************************
    Cpanel – លោកអ្នក​មានប្រើវាដែរទេ?

    លោកអ្នក​នឹងត្រូវ​ការឡុក​ចូល​ទៅក្នុង Cpanel (លោកអ្នក​ប្រាកដជាទទួលបាន Username និង Password ពេលដែល​លោកអ្នក​បាន​ទិញ​​សេវាបង្ហោះ​វ៉ិបសាយ)។ ប្រសិនបើ​លោកអ្នក​មិនមាន Cpanel ទេ នោះ​លោកអ្នក​ត្រូវធ្វើ​យ៉ាងណា​ដើម្បីចូល​ទៅកាន់ WordPress Database ឲ្យបាន។

    Recommended Web Hosting
    ជំហានទី១៖ បង្កើត និងទទួល Password Encrypted
    លេខសម្ងាត់​នៅក្នុង WordPress database គឺត្រូវបាន encrypt ជាមួយនឹងប្រព័ន្ធ​មួយដែល​ហៅថា MD5។ មានន៏យថា នៅពេល​ដែល​លោកអ្នក​ចូល​ទៅ​​មើល​នៅក្នុង Database របស់លោកអ្នក នោះលោកអ្នក​នឹង​មិនអាចឃើញ​លេខសម្ងាត់​ពិតប្រាកដឡើយ តែបែរជាឃើញ​អក្សរ លេខ និងសញ្ញា​រួម​បញ្ចូលគ្នាទៅវិញ។

    ដូចនេះ​​លោកអ្នក​នឹង​ទទួលយក​នូវ password encrypted ក្នុងទម្រង់ MD5 ជាមុនសិន ដោយប្រើប្រាស់ឧបករណ៍​នានា​ក្នុងការ​បង្កើត តាមរយៈការផ្តល់ជូន​តាម​វ៉ិបសាយ​មួយចំនួន។ សំបុកអាយធី​សូម​ណែនាំ​លោកអ្នក​នូវឧបករណ៍​មួយនេះ៖ http://www.iwebtool.com/md5
    ពេល​ដែល​លោកអ្នក​ដាក់បញ្ចូល​លេខសម្ងាត់ រួច​ចុចលើប៊ូតុង “Encrypt!”​ នោះលោកអ្នក​នឹងទទួលបាន​​អក្សរ លេខ និងសញ្ញាជាច្រើន​រួមបញ្ចូលគ្នា​អាចស្រដៀងនឹង៖ 1a87b2e51f2@fefa5&$c62bf0f9953855a0 ជាដើម ហើយ​សូមរក្សាទុក​ encrypted password នោះ។

    ជំហានទី២៖ ឡុកចូលទៅកាន់ Cpanel
    ដើម្បីឡុកចូល​ទៅកាន់ Cpanel សូមវាយ yourdomain.com/cpanel។ (លោកអ្នកនឹងទទួលបាន​ការណែនាំ បន្ថែម​រាល់ពេល​ទិញ Hosting)

    ចំណាំ: រាល់ពេលធ្វើការងារទាក់​ទង​នឹង System ខាងក្នុង លោកអ្នក​គួរតែ back up database ទុកសិន ព្រោះ​យើង​មិនអាច​ដឹង​ថានឹងមាន​ភាព​ថ្លោះ​ធ្លោយ​ណាមួយ កើតមានឡើង​ដោយអចេតនា​នោះទេ។

    Follow this short process to back up your database from within Cpanel.
    ដើម្បី Backup សូមអនុវត្តន៍តាមរូប

    ជំហានទី៣៖ សូមបើក phpMyAdmin
    សូមចុចលើ phpMyAdmin icon ដែលស្ថិតនៅខាងក្រោម Database Section

    ជំហានទី៤៖ សូមបើក Database​ របស់អ្នក
    លោកអ្នកអាចស្វែងរក Database របស់អ្នក ដែលស្ថិតនៅខាង​ឆ្វេងដៃ។
    សូមស្វែង​រកឈ្មោះ Database របស់អ្នក (ឧ. myname_wrdp1)។ ប្រសិនបើ​លោកអ្នក​មានច្រើនជាង​មួយ Database សូមពិនិត្យរក​ឈ្មោះ Database ណាមួយ ឲ្យបានច្បាស់លាស់។ ផ្ទុយទៅវិញ បើលោកអ្នកជ្រើសរើស​ខុស នោះវា​អាចនឹងប៉ះពាល់​ដល់ឯកសារ ឬទិន្នន័យ​របស់វ៉ិបសាយ​ដទៃ …
    ពេលដែល​លោកអ្នក​រក Database ឃើញហើយ សូមចុចលើវា


    ជំហានទី៥៖ សូមចូលទៅបើក WP_Users Table
    នាពេលនេះ លោកអ្នកត្រូវចូលទៅរក Table មួយ​ដែលមានឈ្មោះថា wp_users (នៅផ្នែក​ខាងឆ្វេង) រួចចុចលើវា។


    ជំហានទី៦៖ ជ្រើសរើស User
    សូមស្វែងរក user ណាមួយ​ដែល​លោកអ្នក​ចង់កែប្រែ (ក្នុងនេះ​យើងនឹងកែប្រែទៅលើ “admin”)  and then click “Edit” on the left hand side.

    ជំហានទី៧៖ ជំនួស Password
    សូមស្វែង encrypted password ចាស់របស់អ្នក (នៅក្នុង user_pass row) រួចជំនួស (replace) encrypted password ថ្មីដែល​បាន generate អំបាញ់មិញ (នៅក្នងជំហានទី១ ខាលើ) ហើលចុចប៊ូតុង “Go” ដើម្បីរក្សាទុក។

    ដូច្នេះលោកអ្នក​នឹងអាចចូលទៅកាន់ WordPress Dashboard របស់លោកអ្នកបានហើយ www.yourdomain/wp-admin ដោយប្រើ​ប្រាស់នៅ​លេខសម្ងាត់ថ្មីនេះ (មិនមែន encrypted password ទេ)។

    ប្ដូរ​រូប​ផ្ទៃ​ក្រោយ​នៃ​ផ្ទាំង​ភ្ជាប់​ចូល (Logon Screen) នៅ​ក្នុង Windows 7 ជាមួយ Registry




    ជា​ធម្មតា នៅ​ពេល​ដែល​អ្នក​ចង់​ផ្លាស់​ប្ដូរ​រូប​ផ្ទៃ​ក្រោយ​នៃ​ផ្ទាំង​ភ្ជាប់​ចូល​នៃ Windows 7 អ្នក​តែង​តែ​ស្វែង​រក​កម្មវិធី​អ្វី​មក​ធ្វើ​ជា​ជំនួយ។ ក៏​ប៉ុន្តែ​វិធី​ដែល​នឹង​បង្ហាញ​នៅ​បន្តិច​នេះ គឺ​យើង​ចូល​ទៅ​កែ​តាម Registry ហើយ​ចំណាយ​ពេល​តិច​ដែរ។ រូប​ភាព​ដែល​អ្នក​ចង់​ដាក់ ត្រូវ​មាន​ទំហំ​យ៉ាង​ច្រើន ២៥៦គីឡូបៃ ហើយ​មាន​មាត្រ​ស្មើ​ទៅ​នឹង​មាត្រ​នៃ​អេក្រង់​កុំព្យូទ័រ​របស់​អ្នក។
    ១. ជា​ដំបូង​សូម​ចុច Windows + R ហើយ​វាយ Regedit
    ២. សូម​ចូល​ទៅ​កាន់៖ HKEY_LOCAL_MACHINE\\Software\\Microsoft\\Windows\\CurrentVersion\\Authentication\\LogonUI\\Background




    ៣. ចុច​លើ​ថត Background, បន្ទាប់​មក​ចុច​ខាង​ស្ដាំ​នៅលើ​ផ្នែក​ខាង​ស្ដាំ បន្ទាប់​មក​រើស​យក DWORD
    ៤. ប្ដូរ​ឈ្មោះ DWORD ទៅ​ជា OEMBackground
    ៥. បន្ទាប់​មក​ចុច​ពីរ​ដង​លើ OEMBackground ហើយ​ដាក់​តម្លៃ (value) ទៅ​ជា​លេខ 1 ។
    ៦. សូម​បើក Explorer ហើយ​ចូល​ទៅ​កាន់​ថត៖ C:\\Windows\\System32\\oobe\\info\\backgrounds
    ៧. ដាក់​រូប​ទៅ​ក្នុង​ថត​នោះ បន្ទាប់​មក​ប្ដូរ​ឈ្មោះ​ទៅ​ជា backgroundDefault
    ៨. សូម​សាក​ល្បង​ភ្ជាប់​ចេញ (log off) ពេល​នោះ​អ្នក​នឹង​ឃើញ​រូប​ផ្ទៃ​ក្រោយ​ថ្មី​ហើយ




    របៀបប្រើ keyboard លើscreen








    តើអ្នកធ្វើការងារជាមួយកុំព្យូទ័រយ៉ាងម៉េច បើសិនគ្នាន Keyboard ? ជាធម្មតាអ្នកតែងតែវាយអត្ថបទជាមួយ Keyboard មែនទេ? ក្នុងករណីបន្ទាន់ ហើយខូច Key នៅលើ Keyboard តើអ្នកពិតជាទៅរកទីញ Keyboard មែនទេ? ប៉ន្ដែខ្ញុំមានវិធីមួយ ដោយក្នុង Windows របស់លោកអ្នកក៏មាន Keyboard មួយដែរ គឺ On Screen Keyboard៖
    អ្នកអាចទាញ Keyboard មកប្រើលើ Screen ដោយគ្រន់តែចូលទៅ Start —> All Program —> Accessories –> Ease of Access —> On-Screen Keyboard

    កំណត់ Keyboard Shortcuts សម្រាប់កម្មវិធី​នានា​នៅ​ក្នុង Windows



    Keyboard Shortcuts មានតួនាទីសំខាន់ណាស់ប្រាប់អ្នក​ប្រើ​ប្រាស់អោយបានលឿន ដើម្បីសម្រួលការងារផ្សេងៗ ខាងក្រោមនេះជារបៀប នៃការ​ចងក្រងជា Keyboard Shortcuts ៖

    របៀបដាក់ Keyboard Shortcuts

    សូមចុចស្ដាំលើ  shortcut នៃកម្មវិធីនោះ ហើយរើសយក properties


    នៅលើ Menu Tab រើសយក Shortcut អ្នកនិងឃើញមានពាក្យ None

    ត្រង់កន្លែង Shortcut Key សូមវាយដាក់សម្គាល់ ដូចជា “Ctrl + Alt +” ជាដើម រួចបូកនិងតួរអក្សរអ្វីទៀត រចហើយ ចុច OK សម្រាប់បង្កើត keyboard shortcut ថ្មី។ សូមមើលឧទាហរណ៎ងាយស្រួលចាំដូចជា Opera មានផ្ដើម o ដូច្នេះ​យើង​ដាក់ shortcut  ដូចរូបខាងក្រោម៖
    នៅ​ពេល​អ្នក​ចុច Ctrl + Alt + o, ពេល​នោះ​កម្មវិធី Opera នឹង​លេច​ឡើង។

    ហើយ​ចំពោះ​កម្មវិធី​ផ្សេងៗ​ទៀត អ្នក​អាច​ធ្វើ​បាន​ដូច​គ្នា​ដែរ។ បើ​កម្មវិធី​នោះ​មាន​ឈ្មោះ​ផ្ដើម​ដោយ​អក្សរ I ជាដើម​នោះ អ្នក​អាច​ប្រើ​ជា “Ctrl + Alt + I” បែប​នេះ​ក៏បាន។




    ប្រើ Explorer, Start Menu, Task Manager របស់ Windows 7 នៅ​ក្នុង Windows 8 តាម Registry


    នៅ​កាល​ពី​ថ្ងៃ​មុន​នោះ ខាង​ក្រុម​ហ៊ុន Microsoft បាន​ដាក់​ផ្សាយ​កំណែ Windows 8 Developer Previewដែល​អាច​ទាញ​យក​ទៅ​ប្រើ​បាន​ដោយ​ឥត​គិត​ថ្លៃ ប៉ុន្តែ​មិន​ទាន់​ពេញ​លេញ និង​ល្អ​នៅ​ឡើយ​ទេ។ នៅ​ក្នុង​នោះ​បើ​អ្នក​បាន​ទាញ​យក​ទៅ​ប្រើ​ហើយ​នឹង​ដឹង​ថា Windows 8 បាន​ប្រើ Start Menu និង Explorer ជាដើម​នោះ​ជាមួយ​នឹង​ទិដ្ឋភាព​រូបរាង​ថ្មី។ បើ​អ្នក​មិន​ពេញ​ចិត្ត​នឹង​រូបរាង​ថ្មី​ទាំង​នោះ​ទេ អ្នក​អាច​ធ្វើ​ការ​ផ្លាស់​ប្ដូរ​វា​ឲ្យ​ទៅ​ជា​រូបរាង​ចាស់​បាន (រូបរាង​ក្នុង Windows 7) ដោយ​ធ្វើ​តាម​លំនាំ​ខាង​ក្រោម​នេះ។
    ១. មុន​ដំបូង​សូម​បើក regedit , ចុច Win + R ដើម្បី​បើក​ផ្ទាំង Run ហើយ​វាយ regedit រួច​ចុច​ប៊ូតុង Ok ។
    ២. បន្ទាប់​មក​សូម​ចូល​ទៅ​កាន់​សឺមី HKEY_CURRENT_USER\Software\Microsoft\Windows\CurrentVersion\Explorer 
    ៣. នៅ​ផ្ទាំង​ផ្នែក​ខាង​ស្ដាំ សូម​ចុច​ពីរ​ដង​លើ RPEnabled, ហើយ​ប្ដូរ​តម្លៃ​ទិន្នន័យពី DWORD ទៅ​ជា 0 ហើយ​ចុច Ok ។
    ៤. ជា​ទី​បញ្ចប់​សូម​បិទ​បើក Windows 8 ឡើង​វិញ ឬ​ក៏​ភ្ជាប់​ចេញ​ក្រៅ​សិន (log off) ហើយ​ភ្ជាប់​ចូល​វិញ​ពេល​នោះ សូម​អ្នក​មើល​នូវ​បម្លាស់​ប្ដូរ​រូបរាង​ទាំង​នោះ​ដូច​ជា​ត្រង់​និមិត្តសញ្ញា Windows ត្រង់​របារ​ផ្នែក​ក្រោម, Start Menu, Task Manager និង Explorer ដែល​របស់​ទាំង​នោះ​ត្រូវ​បាន​ជំនួស​ដោយ​រូបរាង​ចាស់​វិញ។


    បៀប​ទាញយក​វីដេអូ YouTube នៅ​ក្នុង Ubuntu

    YouTube ជាវែបសាយធំមួយ​សម្រាប់ចែក​រំលែក​ឯកសារវីដេអូ ដែល​នៅក្នុង Youtube យើង​​អាច​​និយាយ​បាន​​ថា​​មាន​វិដេអូរ​គ្រប់​បែប​យ៉ាង។ នៅពេល​អ្នក​កំពុង​មើលវីដេអូរ​លើ YouTube គឺខណ​ពេល​ដែល​​អ្នក​​មាន​អ៊ីនធឺណិត​ តើ​អ្នក​ធ្វើ​ដូចម្ដេច​ដើម្បីទាញយកឯក​សារវីដេអូ​នេះ​ មកទុក​ក្នុង​កំព្យូទ័រអ្នក?  ប្រើ​សិន​បើ​អ្នក​ប្រើ​ប្រាស់ Windows ពិត​ជា​ងាយណាស់មានកម្មវិធី​ជាច្រើន​ដែល​អនុញ្ញាតិ​អោយ​អ្នកទាញយក​បាន ដូចជា IDM ជាដើម។ ចំណែក​នៅក្នុង​ Linux ក៏​មាន​កម្មវិធី​ និងវិធី ច្រើនណាស់ដែល​អាចយក​វីដេអូ​ពី Youtube បានដូចគ្នា។ ខាងក្រោម​នេះ ជា​របៀបខ្លះៗ ដើម្បីទាញយក​វីដេអូ YouTube នៅ​ក្នុង Ubuntu ៖

    1. ទាញយក​ដោយ​ប្រើ Minitube

    Minitube ជាកម្មវិធីពិសេសមួយសសម្រាប់​​មើលវីដេអូ​ដោយ​​នៅ​លើ Desktop ។​ ពិត​ណាស់​វា​ថែម​ទាំង​អាច​ទាញ​យក វីដេអូនោះ​ចេញពី Youtube បានផង​ដែរ សាមញ្ញណាស់​ ហើយ​ងាយស្រួល​សម្រាប់​ប្រើប្រាស់​ទៀត​ផង ។

    របៀបដំឡើង Minitube លើ Ubuntu

    បើ terminal (Ctrl+Alt+t) សម្រាប់ការដំឡើង Minitube  រួច​វាយ​ដូចខាង​ក្រោម៖
    sudo apt-get install minitube

    របៀបទាញយក ៖

    កម្មវិធី​នេះ​ពិត​ជា​ងាយ​ស្រួល​ណាស់ ដំបូង​អ្នក​គ្រន់តែលេងវីដេអូនោះ បើសិន​អ្នកចង់​ទាញ​យក​ គ្រាន់តែចុច click on Video -> Download and នោះអ្នក​និងអាចទាញយក​បាន ៖ 

    2. ទាញយកដោយ​ប្រើ Add-ons/Extensions

    ប្រសិនបើ​អ្នក​ប្រើប្រាស់ browsers ដូចជា Firefox or Google Chrome អ្នកពិតជា​អាចទាញយកឯកសារវីដេអូរចេញពី YouTube បានយ៉ាង​ងាយ​ដោយ​គ្រាន់តែ​ប្រើ​ប្រាស់ Add-On/ Extensions  ៖​

    3. ទាញយក​ដោយ​ប្រើប្រាស់ Terminal

    អ្នកក៏​អាច​ទាញយក​ឯកសារវីដេអូរពី Youtube បានដោយ​ប្រើប្រាស់ command line ដោយគ្រាន់តែបើ terminal ៖
    sudo apt-get install youtube-dl
    បន្ទាប់មកចម្លង URLពី address bar ដាក់នៅ​ចន្លោះ “URL_you_have_copied” ដូចខាងក្រោម
    youtube-dl "URL_you_have_copied"
    សូមរីករាយ​ជាមួយ​វីដេអូរដែល​អ្នកបានទាញយក​ :)




    របៀប​ដំឡើង Windows 8 ពី USB


    កាល​ពី​ពេល​ថ្មីៗ​នេះ Microsoft បាន​ដាក់​ឲ្យ​ទាញ​យក Windows 8 កំណែ​Developer Preview ឬ​កំណែសាក​ល្បង ទៅប្រើ​ប្រាស់​បាន (អាន​អត្ថបទ​អំពី Windows 8 កំណែ​សាក​ល្បង)។ នៅ​ពេល​ដែល​អ្នក​ទាញ​យក​ឯកសារ ISO ណា​មួយនៃ​ប្រព័ន្ធ​ប្រតិបត្តិការ Windows 8 រួច​ហើយ ហើយ​អ្នក​ចង់​ដំឡើង​តាម​រយៈ USB របស់​អ្នក​នោះ អ្នក​មិន​ចាំ​បាច់​រក​កម្មវិធី​ណា​ច្រើន​ឡើយ គឺ​ប្រើ​កម្មវិធី​ផ្ទាល់​របស់ Microsoft តែ​ម្ដង ដែល​មាន​ឈ្មោះ​ថា៖ Windows 7 USB/DVD Tool ជា​កម្មវិធី​សម្រាប់​បង្កើត​ឯកសារ bootable នៃ Windows 8 ទៅ​ក្នុង DVD ឬ​ក៏ USB។
    ជាដំបូង​សូម​ដំឡើង និង​បើក​កម្មវិធី​នេះ​ឡើង (ទាញ​យក​តាម​តំណ​ខាង​ក្រោម) ហើយ​ចុច​រើស​យក​ឯកសារ ISO នៃ Windows 8 របស់​អ្នក។ បន្ទាប់​មក​ចុច ទៅមុខ (Next)។
    នៅ​ជំហាន​នេះ​សូម​ចុច​រើស​យក ឧបករណ៍ USB (USB device)។
    នៅ​ក្នុង​ជំហាន​ទី៣ សូម​ជ្រើស​រើស​យក​ថត USB របស់​អ្នក​ដែល​ចង់​ដាក់​ឯកសារ bootable របស់ Windows 8 ចូល។ បន្ទាប់​មក​ចុច ចាប់​ផ្ដើម​ចម្លង (Being copying)។
    នៅ​ពេល​នេះ​វា​នឹង​ធ្វើ​ការ​ចម្លង​ឯកសារ​ទៅ​ក្នុង USB របស់​អ្នក​ហើយ។
    សូម​បើក​កុំព្យូទ័រ​របស់​អ្នក​ឡើង​វិញ បន្ទាប់​មក​ដោត USB ចូល​ហើយ boot ។ នៅ​ពេល​នេះ​អ្នក​អាច​ធ្វើ​ការ​ដំឡើង Windows 8 ពី USB របស់​អ្នក​បាន​ហើយ។



    របៀប​បំលែង​ File IMG ទៅ ISO Format


    IMG ជា​ប្រភេទ File Image ដូច​ ISO ដែរ តែភាគច្រើនប្រភេទ File នេះ​យើងមិនសូវប្រើប្រាស់ដូច File ISO ទេ ។ ឯកសារ​ប្រភេទ Image នេះ​ត្រូវ​បានគេ​និយម​ប្រើប្រាស់​ណាស់ ព្រោះ​វាមានផល​ប្រយោជន៍​ច្រើនណាស់ ដូចជា ៖
    • អាច​ការពារ​ការនៃការ​ជ្រៀតចូលនៃពពួក​​មេរោគទាំងអាយ
    • អាចស្រួល​ចម្លង ចម្លង​បានលឿន ព្រោះ​វាជាប្រភេទកញ្ចាប់ឯកសារ
    • អាចពន្លាទៅ Drive បញ្ឆោតដូចជាប្រើកម្មវិធីមួយចំនួន Ultra ISO, Power ISO, Nero ជាដើម
    ខាងក្រោមនេះ​ជាកម្មវិធ​ដែលអនុញ្ញាតិ​អោយអ្នក បំលែង​ File IMG ទៅ ISO Format៖
    • ត្រង់កន្លែង IMG File សូមចុច Open ដើម្បីរក​ទីតាំងឯកសា
    • ត្រង់កន្លែង ISO File សូមរើសទីតាំងរួច Save ដើម្បី​ដាក់កន្លែង​ផ្ទុក
    • បន្ទាប់​មកចុច Covert រួច​រង់ចាំរហូតចប់
    អ្នកអាច​បំលែង File IMG យកទៅ​ប្រើប្រាស់ជា File ISO បានយ៉ាងងាយ ។

    របៀប​ចែករំលែក Wi-Fi Connection ជាមួយម៉ាស៊ីនដែលគ្មាន Wi-Fi Card [Ubunu/moonOS]


    ពេលខ្លះអ្នក​ចង់​ចែក​រំលែក​ អ៊ីនធឺណិត​អោយមិត្ត​ភ័ក្រ តែមិត្តភ័កអ្នក​គ្មាន WiFi Card ដូចនេះ ព្រឹកនេះ​យើង​បានលើក​យកអត្ថ​បទមួយ ស្ដី​អំពី របៀប​ចែករំលែក Wi-Fi Connection ជាមួយម៉ាស៊ីនដែលគ្មាន Wi-Fi Card ដែលអាច​អោយ​អ្នក​អាចចែករំលែក​អ៊ីនធឺណិត​អោយមិត្តភ័ក្រ​អ្នក​បានយ៉ាងស្រួល ។ ខាងក្រោម​នេះជា​របៀប​នៃ​ការ​អនុវត្តន៍​៖
    • សូមចុចលើ connection icon នៅលើ system tray ហើយជ្រើសរើស Edit Connections (មើលរូប)
    • សូមចុច​លើ Wired tab ហើយរើសយក Auto eth0 រួចចុចប៊ូតុង Edit
    ត្រង់ IPv4 Settings tab សូមជ្រើសរើស Share to other computersហើយចុច Apply (មើលរូប )
    អ្នក​ពិតជាអាចចែក​រំលែកពីកំព្យូទ័រដែលមានភ្ជាប់ Wi-Fi អាចភ្ជាប់​ទៅម៉ាស៊ីន ដែលប្រើ ប្រើLAN cable បានយ៉ាង​ប្រើសើរ


    Bender Converter បម្លែង​វីដេអូ​ទៅ​ជា​រូប GIF នៅ​លើ​អ៊ីនធ័រណិត​ដោយ​មិន​ត្រូវ​ការ Photoshop


    លោក​អ្នក​ប្រាកដ​ជា​ដឹង​រួច​មក​ហើយ​ថា Photoshop ជំនាន់​ថ្មីៗ​នេះ​មាន​លទ្ធភាព​ក្នុង​ការ​ធ្វើ​រូបGIF ទាំង​ពី​វីដេអូ និង​បង្កើត​ដោយ​ខ្លួន​ឯង​ក្ដី។ តែ​ចំពោះ​អ្នក​ដែល​មិន​មាន​ជំនាញ​ក្នុង​ការ​ប្រើ​ប្រាស់ Photoshop អ្នក​មិន​បាច់​ប្រើ​កម្មវិធី​នេះ​ក៏បាន​ដែរ។ BendeConverter.com គឺ​ជា​គេហទំព័រមួយ​ដែល​អ្នក​អាច​ធ្វើ​ការ​បម្លែង​ឯកសារ​វីដេអូ​ទៅ​ជា​រូប GIF បាន​ដោយ​ឥត​គិត​ប្រាក់។ ដើម្បី​បម្លែង​វីដេអូ​នោះ សូម​អនុវត្ត​តាម​លំនាំ​ខាង​ក្រោម។
    ១. សូម​ចូល​ទៅ​កាន់​គេហទំព័រ http://benderconverter.com/ បន្ទាប់​មក​សូម​ក្រឡេក​មើល​ទៅ​ផ្នែក​ខាង​ក្រោម អ្នក​នឹង​ឃើញ​ប្រអប់​រើស​យក​ប្រភេទ​ឯកសារ​ដែល​អ្នក​ចង់​បម្លែង​ទៅ។ សូម​ចុច​រើស​យក GIF Animation ។ ចុច​រុក​រក​ឯកសារ​វីដេអូ​របស់​អ្នក ហើយ​ចុង​ក្រោយ​សូម​ចុច បម្លែង (Convert)។
    ២. នៅ​ពេល​នេះ​ឯកសារ​របស់​អ្នក​កំពុង​តែ​ផ្ទុក​ឡើង​ហើយ។
    ៣. នៅ​ពេល​ដែល​ផ្ទុកឡើង​ចប់​ស្រេច​ហើយ អ្នក​នឹង​ទទួល​បាន​ទំព័រ​ថ្មី​មួយ សម្រាប់​កំណត់​រយៈ​ពេល​នៃ​វីដេអូ​របស់​អ្នក ដើម្បី​ធ្វើ​ទៅ​ជា​ឯកសាររូប GIF។ (បញ្ជាក់៖ រយៈ​ពេល​នោះ អ្នក​អាច​ដាក់​បាន​ត្រឹម​តែ​ ១៥វិនាទី ប៉ុណ្ណោះ។) នៅ​ពេល​ដែល​អ្នក​បាន​កំណត់​រយៈ​ពេល​រួច​ហើយ សូម​ចុច​យក​តំណ “Watch & Download” លើ​ជួរ​ណា​មួយ​ដែល​អ្នក​ចង់​បាន។ ក្នុង​នោះ​មាន​បី​តំណ​ដូច​ជា៖
    1. អវតា – រូប​ទំហំ​ត្រឹម​តែ ១០០ px
    2. ទំហំ​ល្មម – រូប​ទំហំ​ត្រឹម ២០០ px
    3. ទំហំ​ធំ – រូប​ទំហំ​ត្រឹម ៣២០ px
    ៤. នៅ​ពេល​អ្នក​បាន​ចុច​លើ​តំណ​ណា​មួយ​ដែល​អ្នក​ពេញ​ចិត្ត​ហើយ​នោះ អ្នក​នឹង​ទទួល​បាន​ផ្ទាំង​ដូចនេះ, នេះ​គឺ​ជា​ផ្ទាំង​ដំណើរ​ការ​ធ្វើ​រូប GIF។
    ៥. ពេល​ដែល​ដំណើរ​ការ​បាន​បញ្ចប់ អ្នក​នឹង​ទទួល​បាន​ផ្ទាំង​ថ្មី​មួយ​ផ្ទុក​រូប​ដែល​ធ្វើ​រួច ​ដូច​បង្ហាញ​ក្នុងរូប​ខាង​ក្រោម។ បើ​អ្នក​ពេញ​ចិត្ត​រូប​នោះ​ហើយ អ្នក​អាច​ចុច​ទាញ​យក​ទុក​បាន ដោយ​ចុច​លើ​តំណ​ដែល​បាន​ផ្ដល់​ឲ្យ​នៅ​ខាងក្រោម​រូប GIF។

    រូប​សាកល្បង


    របៀប​បន្ថែម Keyboard ខ្មែរយូនីកូដ​ Nida ដែល​មានស្រាប់ក្នុង​ Windows 8 កំណែ Window Developer Preview

    ថ្មីៗ​អ្នក​បានអានអំពីកំណែ​ថ្មី Windows 8 ដែល​កំណែនេះ​បានដក់ Keyboard Khmer Unicode Nida តែយើង​មិន​បានបង្ហាញពីការលម្អិតទេ​នេះ​ជា​របៀប​នៃការបន្ថែម របៀប​បន្ថែម Keyboard ខ្មែរយូនីកូដ​ន Nida ដែល​មានស្រាប់ក្នុង​ Windows 8 កំណែ Window Developer Preview ៖
    • សូមចូលទៅ Start Menu ហើយវាយពាក្យ Control Panel ៖
    • បន្ទាប់មកចូលទៅ More Setting
    • បន្ទាប់មក​ រើសយកពាក្យ add a Language  ៖
    • បន្ទាប់មក រើសយក Khmer រួចចុច ដូចរូប រើសយក Khmer រូចចុចលើ add to list
    • នៅត្រង់កន្លែង​នេះ​មិនមែនជា Keyboard Unicode របស់ Nida ទេ សូមធ្វើការបន្ថែម Keyboard Nida មួយទៀតដូចរូបខាងក្រោម៖
    • នោះ​អ្នក​និង​បាន Keyboard ពីរ​សូមលុប Keyboard មួយចេញ​ដូចរូប
    • ដូនេះ​អ្នក​អាច​វាយខ្មែរយូនីកូដ ក្នុង​ Windows 8 ដោយ​មិនបាច់ដំឡើង
    • នេះជារូបដំណាង Keyboard ក្នុង Window 8


    របៀប​ចែករំលែក Wi-Fi Connection ជាមួយម៉ាស៊ីនដែលគ្មាន Wi-Fi Card [Ubunu/moonOS]


    ពេលខ្លះអ្នក​ចង់​ចែក​រំលែក​ អ៊ីនធឺណិត​អោយមិត្ត​ភ័ក្រ តែមិត្តភ័កអ្នក​គ្មាន WiFi Card ដូចនេះ ព្រឹកនេះ​យើង​បានលើក​យកអត្ថ​បទមួយ ស្ដី​អំពី របៀប​ចែករំលែក Wi-Fi Connection ជាមួយម៉ាស៊ីនដែលគ្មាន Wi-Fi Card ដែលអាច​អោយ​អ្នក​អាចចែករំលែក​អ៊ីនធឺណិត​អោយមិត្តភ័ក្រ​អ្នក​បានយ៉ាងស្រួល ។ ខាងក្រោម​នេះជា​របៀប​នៃ​ការ​អនុវត្តន៍​៖
    • សូមចុចលើ connection icon នៅលើ system tray ហើយជ្រើសរើស Edit Connections (មើលរូប)
    • សូមចុច​លើ Wired tab ហើយរើសយក Auto eth0 រួចចុចប៊ូតុង Edit
    ត្រង់ IPv4 Settings tab សូមជ្រើសរើស Share to other computersហើយចុច Apply (មើលរូប )
    អ្នក​ពិតជាអាចចែក​រំលែកពីកំព្យូទ័រដែលមានភ្ជាប់ Wi-Fi អាចភ្ជាប់​ទៅម៉ាស៊ីន ដែលប្រើ ប្រើLAN cable បានយ៉ាង​ប្រើសើរ


    ថ្មី! Flipping កម្មវិធី​សម្រាប់អាន​សៀភៅជាមួយ File PDF


    Flipping ជាកម្មវិធីមួយសម្រាប់​អានឯកសារ PDF  កម្មវិធីនេះបានរចនាឡើង​មានរូបរាងស្អាត និងពិសេស វា​បានរចនាសម្រាប់អ្នកចូលចិត្តអាន អោយ​មានលក្ខណ​ដូច​សៀវភៅ​ដូចភាពពិតៗ ។ កម្មវិធី​ពិតជាបង្ហាញ​រូបរាង​យ៉ាងរស់រវើក ទាំងការបើកសន្លឹកសៀវភៅ និងរំកិល​ Mouse ។ ខាងក្រោម​ជារូបភាពរបស់ Flipping ៖
    ក្រៅពីនោះកម្មវិធីនេះ​អាចអានជាទម្រង់មួយទំព័រក៏បាន ពីរទំព័រក៏បាន បើសិនអ្នកអានជាទម្រង់ ២ ទំព័រវាដូចជាការបើកសៀវ​ភៅហ្ចឹង​ដែរ
    ខាងលើនេះជាទម្រងអានមួយទំព័រ
    ក្រៅពីនោះវាមានរូបរាងស្អាតដូចជាទូកញ្ជាក់តាំងពិព័ណសៀវភៅហ្ចឹង ស្អាតប្លែកភ្នែក
    ទាញយក ៖ ទីនេះ

    ពិសេស​ជាមួយ​ OpenWith.org អ្នក​ជំនាញបើក​​ឯកសារមិនស្គាល់


    OpenWith.org ជាកម្មវិធី​ចុចស្ដាំសម្រាប់ បង្ហាញពីព័ត៌មានបានបន្ថែមលើ file extension ហើយបានភ្ជាប់ទៅកម្មវិធីទៅរកម្មវិធី​សម្រាប់បើក File extension នោះដែល​ជាកម្ម​វិធីឥត​គិតថ្លៃ ទៀតផង។ ពិតជាងាយស្រួលណាស់ សម្រាប់អ្នក​ដែលមិនសូវស្គាល់  File extension ខាងក្រោមនេះជា​លក្ខណខ្លះរបស់ កម្មវិធី OpenWith.org  ៖
    បន្ទាប់ពីទាញយកសូមការដំឡើងដូចខាងក្រោម៖
    សូមដំឡើងអោយចប់ដូចរូបខាងក្រោម៖
    បន្ទាប់ពីអ្នកដំឡើងរួចហើយអ្នកគ្រាន់តែចុចស្ដាំលើឯកសារនោះវា​និងចេញ​ដូចផ្ទាំងខាងក្រោម៖ សូមយកពាក្យ OpenWith.org – How do I Open This?
    បន្ទាប់ពីអ្នកបានរើសដូចពាក្យខាងលើ នុះវាចេញផ្ទាំងដូចខាងក្រោម ដែលវាកំពុងដំណើរការ ស្ចែងរក​កម្មវិធីដែលអាចបើក ឯកសារបស់អ្នកបាន តែចាំថាត្រូវការ អ៊ិនធឺណិត
    ខាងក្រោម​នេះ​ជាកម្មវិធី​ដែល OpenWith.Org បានស្វែងរកអោយតាមរយៈអ៊ីនធឺណិត អ្នកអាចទាញយកដោយគ្រាន់ចុចលើ ពាក្យ Download
    បន្ទាប់ពីអ្នកចុចលើ Download នោះវាទាញយកផ្ទាល់តែម្ម្ដងមិន​ចាប់ចាំ Link ទៅវែបសាយដើមទេ
    ងាយស្រួលណាស់សម្រាប់អ្នក ងាយស្រួលក្នុងការរកម្មវិធីសម្រាប់បើក​ឯកសារ ណាមួយកម្មវិធីទាំងនោះជាកម្មវិធីឥតគិតថ្ងៃទៀត
    ទាញយកទីនេះ 


    របៀបបន្ថែម Keyboard ខ្មែរយូនីកូដក្នុង Ubuntu/ moonOS


    នៅក្នុង Ubuntu និង moonOS បានភ្ជាប់ជាមួយខ្មែរយូនីកូដស្រាប់មកតែម្ដង ដើម្បីសរសេខ្មែរយូនីកូដបាន​យើង​គ្រាន់​តែ បន្ថែម Keyboard ជាកាស្រេច ខាងក្រោមនេះ​ជារបៀប​នៃការបន្ដែម​ Keyboard ខ្មែរយូនីកូដក្នុង Ubuntu/ moonOS ៖
    • សូមចូលទៅក្នុងទីតាំង System Menu > Preference > Keyboard > Layout
    • បន្ទាប់មកចុចលើ Add រូចចេញផ្ទាំងដូចខាងក្រោមរួចត្រង់កន្លែង Country រើសយក Cambodia
    • ដើម្បីងាយស្រួលក្នុងប្ដូរ Keyboard សរសេរខ្មែរនិងអង់គ្លេសសូមកំណត់ដូចខាងក្រោម៖
    • ចូលទៅ System Menu > Preference > Keyboard > Layout សូមចុចលើប៊ូតុង Option នោះចេញផ្ទាំងដូចខាងក្រោម៖
    • ត្រង់កន្លែង ” Key(s) to Change layout សូមជ្រើរើស Key បញ្ញា ឧទាហរណ៍៖ រើស​យក Alt+Shift នោះ​ពេល​យើង​ចុច​លើ Alt+Shift ​វា​និង​ដូច Keyboard ទៅ​ជា​ខ្មែរ​យូនី​កូដ ពេល​យើង​ចុច​ម្ដង​ទៀត​យើង​អាច​វាយ​អក្សរ​អង់គ្លេស
    • ដើម្បីវាយខ្មែរយូនីកូដអោយបានស្រួលល្អសួមចុច Alt+F2 នោះចេញផ្ទាំងដូចខាងក្រោម៖
    • បន្ទាប់ពីចេញផ្ទាំងខាងលើរូមវាយពាក្យ im-switch នោះចេញចេញផ្ទាំងដូខាងក្រោម
    • សូមជ្រើរើសយក  Use xim (default-xim)
    • បន្ទាប់មកអ្នក Restart កំព្យូទ័ររបស់អ្នកនោះ អ្នកអាចវាយខ្មែរយូនីកូដ​បានយ៉ាងស្រួលជាមួយ Ubuntu/ moonOS

    ចម្លង ISO Image File ចូល CD/DVD និង USB Flash ជា​មួយ ISO2Disc

    មាន​កម្មវិធី​ជាច្រើន​សម្រាប់ចម្លង ISO Image ចូល CD/DVD និង USB Flash ។ ដើម្បីផ្តល់​ភាព​ងាយ​ស្រួល​ក្នុងការចម្លងឯកសារ ISO Image ចូលទៅក្នុង CD/DVD ឬក៏ USB Flash យើង​អាចប្រើប្រាស់កម្មវិធី ISO2Disc ។ កម្មវិធីនេះ ដំណើរការជាមួយ CD-R, DVD-R, DVD+R, CD-RW, DVD-RW, DL DVD+RW, HD DVD, Blu-ray Disc និងUSB flash drive ។ ដើម្បី​ចម្លង ISO file គ្រាន់តែចុច Browse រួចជ្រើសរើស ISO image ហើយជ្រើសរើស (CD, DVD ឬ USB Flash Drive) ពី drop-down list បន្ទាប់មកចុច Start Burn ដើម្បី​ចាប់ផ្តើមចម្លង ។
     ISO2Disc ដំណើរការជាមួយ Windows 7/2008/Vista/XP/2000/2003 ទំហំ 2MB សម្រាប់ដំឡើង


    ការ Copy To / Move To on ដោយគ្រាន់តែចុចស្ដាំ


    ដើម្បី​អោយងាយស្រួលក្នុង​ការចម្លង និងផ្លាស់ទីបាន​លឿន​ ខាងក្រោមជាកម្មវិធី សម្រាប់បន្ថែមដោយ​គ្រាន់​តែចុច​ស្ដាំ​ហើយ​រើស​យក Copy ឬ Move to Folder។
    • បន្ទាប់ពី​ការដំឡើងរួច អ្នកអាចចុចស្ដាំ រុចចុចលើ Copy To Folder / Move To Folder ៖
    • បន្ទាបមកទៀត​ចេញផ្ទាំងដូចខាងក្រោម៖
    ពិតជាងាយស្រួលណាស់មិនចាំបាច់ចុចច្រើនដងទៀតទេ។
    អ្នកអាចទាញយកទីនេះ

    ប្ដូរ​រូប logo ដើម​របស់ Windows 7 ទៅ​ជា​រូប​ផ្សេង​មួយ​ទៀត


    ប្រសិន​បើ​អ្នក​ចង់​ធ្វើ​ការ​កែ​ប្រែ​រូប logo ដើម​របស់ Windows 7 ទៅ​ជា​រូប​អ្វី​ផ្សេង​ទៀត​តាម​ចំណូល​ចិត្ត​របស់​អ្នក​នោះ សូម​ប្រើ​កម្មវិធី​មួយ​ឈ្មោះ Windows 7 System Properties Logo Changer។ កម្មវិធី​នេះ​អ្នក​អាច​ការ​ប្ដូរ​ទៅ​រូប​ផ្សេង និង​អាច​ស្ដារ​មក​ឡើង​វិញ​នូវ​រូប​ logo ដើម។ ដូច្នេះ​ដើម្បី​កែ​សូម​ធ្វើ​ការ​ទាញ​យក​កម្មវិធី​នេះ៖ Windows 7 System Properties Logo Changer ។ ហើយ​អនុវត្ត​តាម​ដូច​ខាង​ក្រោម៖
    ១. ក្រោយ​ពី​ទាញ​យក​កម្មវិធី​នោះ​រួច​ហើយ​សូម​ចុច​ខាង​ស្ដាំ​លើ​ឯកសារ .exe នោះ​ហើយ​រើស​យក “Run as Administrator” ។
    ២. បន្ទាប់​មក​សូម​រើស​រូប​ណា​មួយ​ដែល​អ្នក​ពេញ​ចិត្ត
    ៣. ចុច​លើ​ប៊ូតុង Apply ដើម្បី​ប្ដូរ​រូប Logo
    ៤. សូម​ចុច​លើ​ប៊ូតុង Check ដើម្បី​ពិនិត្យ​មើល​រូបបើ​អ្នក​ចង់​ធ្វើបាន​រូប​ដើម​វិញ សូម​ចុច​លើ​ប៊ូតុង Restore 


    បំម្លែង SWF Flash File ទៅជា Windows Application ជា​មួយ Flash Builder

    Adobe Flash គឺជាកម្មវិធី​មួយ​សម្រាប់បង្កើត​រូបភាពមានចលនា និងបង្កើតជាហ្គេម​កម្សាន្តផងដែរ ។ ជាទូទៅ​ឯកសាររបស់ Flash គឺ SWF (Shockwave Flash) សម្រាប់បង្ហាញចលនាដែលបានបង្កើតរួច ឬហៅថា Flash Movie ។ ឯកសារនេះត្រូវការ Adobe Flash Player ទៅតាមជំនាន់របស់វាផងដែរ ។ ដើម្បីបំម្លែង SWF Flash File ទៅជា Windows Application លោក​អ្នក​អាច​ប្រើកម្មវិធី Flash Builder ។
    Flash Builder គឺ​ជា កម្មវិធីមួយ​សម្រាប់បំម្លែងឯកសារ SWF ទៅជា Windows Application (*.exe) ។ កម្មវិធី​នេះ អាចកំណត់មិនអោយមាន Windows border និង translucency ។ មិន​តែប៉ុណ្ណោះ កម្មវិធី​នេះអាចដាក់បន្ថែមនូវ រូប icon  និង​ការ​កំណត់​ផ្សេងៗទៀតផង ។ កម្មវិធីនេះមាន​ទំហំតែជាង ៤០០Kb ហើយមានរូបរាងងាយស្រួលប្រើប្រាស់ទៀតផង ។
    Flash Builder ដំណើរការជាមួយ Windows XP/Vista/7 (x86/x64)


    ជួសជុល​ឯកសារ​ដែល​ខូច​ជាមួយ File Repair


    File Repair គឺជា​ កម្មវិធីជាលក្ខណៈ Utility ដែលសម្រាប់ជួសជុលឯកសារដែលខូច ។ រាល់​ឯកសារដែលខូច ឬក៏ត្រូវ​បានមេរោគបំផ្លាញ​លោកអ្នក​អាច​ប្រើប្រាស់​កម្មវិធី​នេះ​បាន ។ នៅពេលលោកអ្នកប្រើប្រាស់​កម្មវិធី​នេះ លោកអ្នកលែងបារម្ភពីឯកសារដែលខូចទៀតហើយ ។
    ខាង​ក្រោម​នេះជារូបរាងនៃ File Repair
    File Repair អាចជួសជុលប្រភេទ​ឯកសារ​ដូច​ខាងក្រោម៖
    • Word documents (.doc, .docx, .docm, .rtf)
    • Excel spreadsheets (.xls, .xla, .xlsx)
    • Zip or RAR archives (.zip, .rar)
    • videos (.avi, .mp4, .mov, .flv, .wmv, .asf, .mpg)
    • JPEG, GIF, TIFF, BMP, PNG or RAW images (.jpg, .jpeg, .gif, .tiff, .bmp, .png)
    • PDF documents (.pdf)
    • Access databases (.mdb, .mde, .accdb, .accde)
    • PowerPoint presentations (.ppt, .pps, .pptx)
    • music (.mp3, .wav)
    ព័ត៌មានបន្ថែមចូលទៅកាន់ http://www.filerepair1.com/
    File Repair ដំណើរការជាមួយ Windows 7​ ដែលជាកម្មវិធីប្រភេទ freeware.


    ដំឡើង​កម្មវិធី Windows ជា​ច្រើន​នៅ​លើ​ប្រព័ន្ធ​ប្រតិបត្តិការ Linux របស់​អ្នក​តាម​រយៈ PlayOnLinux


    PlayOnLinux ជា​កម្មវិធី​ពឹង​ផ្អែក​លើ Wine ហើយ​ដើរ​នៅ​លើ Linux ដែល​អនុញ្ញាត​ឲ្យ​អ្នក​ដំឡើង​កម្មវិធី​មួយ​ចំនួន​ដែល​បាន​ធ្វើ​ឡើង​សម្រាប់​តែ Windows ឲ្យ​ប្រើ​បាន​ផង​ដែរ​នៅ​លើ Linux បាន​យ៉ាង​ងាយ​ស្រួល។

    កម្មវិធី​ណា​ខ្លះ​អាច​ប្រើ​តាម PlayOnLinux បាន?

    មាន​កម្មវិធី​ដែល​មាន​ប្រជា​ប្រិយ​ភាព​ជា​ច្រើន ដែល​អ្នក​អាច​ធ្វើ​ការ​ដំឡើង​បាន​តាម​រយៈ PlayOnLinux ដូច​ជា​៖
    • ហ្គេម (Counter Strike; Age Of Empire កំណែ 1, 2, និង 3; ….. )
    • កម្មវិធី​រដ្ឋបាល (Microsoft Office ជំនាន់ ២០០០ , ២០០៣, ២០០៧, ២០១០; Adwords Editor; …..)
    • កម្មវិធី​ស្ថាបនា (AutoCAD ជំនាន់ ២០០០, ២០០២, ២០០៤, ២០០៥, ២០០៦, ២០០៨; Flash 8; …..)
    • កម្មវិធី​អ៊ីនធ័រណិត (Google Chrome; Mozilla Firefox; IE 6 និង 7; ApexDC; Safari; …..)
    • កម្មវិធី​ពហុ​កម្សាន្ត (iTune កំណែ ៧ និង ១០; Windows Media Player; Guitar Pro 5; …..)
    • កម្មវិធី​រចនា​រូប (Adobe Photoshop CS4; …..)
    ព្រម​ទាំង​កម្មវិធី​ជា​ច្រើន​ផ្សេង​ទៀត។

    លក្ខណៈ​ពិសេស​នៃ PlayOnLinux

    • អ្នក​មិន​ចាំ​បាច់​មាន​អាជ្ញាប័ណ្ណ Windows® ដើម្បី​ប្រើ PlayOnLinux ឡើយ
    • PlayOnLinux ជា​កម្មវិធី​ប្រើ​បាន​ដោយ​ឥត​គិត​ថ្លៃ
    • PlayOnLinux ប្រើ​ភាសា Bash និង Python
    • PlayOnLinux ពឹង​ផ្អែក​ទៅ​លើ Wine

    ដំឡើង PlayOnLinux

    អ្នក​អាច​ដំឡើង PlayOnLinux បាន​នៅ​លើ​ប្រព័ន្ធ​ប្រតិបត្តិការ Linux ជា​ច្រើន​ដួច​ជា៖  Archlinux, Debian, Fedora, Frugalware, Generic, Gentoo, Mandriva, NuTyX, Opensuse, Pardus, Sabayon, Ubuntu ។
    អ្នក​អាច​មើល​ការ​ដំឡើង​បាន​នៅ​លើ គេហទំព័រ​ដើម


    ដោះ​ស្រាយ​បញ្ហា​​ Print Spoolsv ធ្វើ​ឲ្យ​​មាស៊ីន​​កំព្យូទ័រ​​ដើរ​យឺត


    Spoolsv គឺ​ជា​កម្មវិធី​មួយ​សម្រាប់​បម្រើ​សេវាកម្ម​ធ្វើ​ការ​បោះ​ពុម្ព។ សម្រាប់​​អ្នក​ដែល​ប្រើ​​ប្រាស់ ម៉ាស៊ីន​បោះពុម្ព ច្រើន​ ឬ​ ផ្លាស់​ប្តូរ​ម៉ាស៊ីន​បោះ​ពុម្ព​​ ដោយ​មិន​បាន​លុប Driver ដែល​ជាមូល​ហេតុ​ធ្វើ​ឲ្យ​​ដំណើរ​ការ CPU ឡើង​ខ្ពស់​​​​បណ្ដាល​ឲ្យ​​ដំណើរ​ការ​កុំព្យូទ័រ​​របស់​អ្នក​យឺត​។ មាន​អ្នក​រចនា​ជា​ច្រើន​តែង​តែ​ជួប​ប្រទះ​បញ្ហា​នេះ ជា​ញឹក​ញាប់។ ដូច្នេះ​ដើម្បី​ដោះ​ស្រាយ​នោះ មាន​ពីរ​ដំណាក់​កាល៖

    ដំណាក់កាល​ទី ១ ៖

    ប្រើ​កម្មវិធី uninsprn104 អាច​ទាញ​យក​បាន​តាម​រយៈ តំណ​នេះ ។
    លុប Printer Driver ទាំង​ឡាយ​​ណា​ ដែល​អ្នក​​មិន​ត្រូវ​​ការ​ប្រើ។

    ដំណាក់​កាល​ទី​ ២ ៖

    ប្រើ​កម្មវិធី M!Stop Print-Spooler អាច​ទាញ​យក​បាន​តាម​រយៈ តំណ​នេះ ។ អនុវត្ត​ឲ្យ​បាន ៥ ជំហាន​​ដែល​មាន​ក្នុង​​កម្មវិធី​ M!Stop Print-Spooler នោះ​ ដំណើរការណ៍​ CPU របស់​អ្នក​នឹង​​ធ្លាប់​មក ១% ឬ ២%។ ការ​អនុវត្ត​គ្រាន់​តែ​ចុច​លេខ 1 ហើយ Enter, ២ ហើយ Enter ….. រហូត​ដល់ 5។


    កែប្រែរូបភាពជាមួយ Neat image


    Neat image គឺ​ជា កម្មវិធី​សម្រាប់​ធ្វើការ​កែ​ប្រែ​រូបភាព​អោយ​មាន​សោភ័ណ្ឌ​កាន់​តែ​ស្រស់​ស្អាត ។ កម្មវិធី​នេះ​អាច​កែ​ប្រែ​រូបភាព​ដែល​មាន​លក្ខណៈ​គ្រើម អោយ​មាន​លក្ខណៈ​រលាង​ស្រស់ស្អាត។ ភាគ​ច្រើន​កម្មវិធី​នេះ ផ្តល់​លក្ខណៈ​ងាយ​ស្រួល​សម្រាប់​អ្នក​ចូលចិត្ត​រចនា​រូបភាព និង​កែ​ច្នៃ​រូបភាព ។
    Neat Image មានដូចខាងក្រោម៖
    • standalone application  (Windows, Mac OSX or Linux)
    • plug-in for Photoshop   (Windows or Mac OSX)
    • plug-in for Aperture       (Mac OSX)
    លក្ខណៈពិសេសៗនៃ Neat Image
    • កាត់បន្ថយពន្លឺនៃរូបភាព
    • កាត់បន្ធយភាពគ្រើមដែលបានថតពី កាមេរ៉ា
    • ធ្វើអោយរូបភាពមានភាពស្រស់ស្អាតរលោង
    • មាន plug in សម្រាប់ Adobe Photoshop
    • អាចដំណើរការនៅលើប្រព័ន្ធប្រតិបត្តិការដូចជា Windows, Mac OS និង Linux
    • លក្ខណៈបន្ថែមទៀតសូមចូលទៅកាន់គេហទំព័រ www.neatimage.com
    មុនពេលប្រើកម្មវិធីនេះ
    ក្រោយពេលប្រើកម្មវិធីនេះ
    យើងសង្គេតឃើញថា រូបភាពទាំងនេះ រូបទី១ មានលក្ខណៈគ្រើម ឯរូបទី២មានលក្ខណៈរលោងភ្លឺស្អាតដោយប្រើកម្មវិធីនេះ ។


    គន្លឹះ​ខ្លីៗ៖ លាក់​ឯកសារ ឬ​ថត​ឯកសារ នៅ​ក្នុង Ubuntu

    នៅ​ក្នុង Windows មាន​វិធី​លាក់​ឯកសារ ឬ​ថត​ឯកសារ​ណា​មួយ​ដោយ​គ្រាន់​តែ​ចុច​ស្ដាំ​លើ​ឯកសារ​នោះ ហើយ​រើស​យក Properties -> ក្នុង​ផ្ទាំង General -> ធីក​លើ​ប្រអប់ Hidden តែ​ចំណែក​ឯ​នៅ​ក្នុង Ubuntu វិញ មិន​មាន​ការ​ធ្វើ​ដោយ​ចុច​លើ Properties អ្វី​ឡើយ។ ដូច្នេះ​ថ្ងៃ​នេះ IT4U សូម​នាំ​យក​គន្លឹះ​ខ្លីៗ​ទាក់​ទង​នឹង Ubuntu មក​បង្ហាញ​អ្នក​ទាំង​អស់​គ្នា។
    ដើម្បី​លាក់​ឯកសារ ឬ​ថត​ឯកសារ​ណា​មួយ​នោះ​យើង​មាន​វិធី​ដ៏​ងាយ​ស្រួល​មួយ​គឺ​គ្រាន់​តែ ចុច​លើ​របស់​នោះ​ហើយ​ចុច​ប្ដូរ​ឈ្មោះ​ដោយ​ថែម​សញ្ញា « . » (ចុច) ពី​ខាង​មុខ​ឈ្មោះ​ដើម។
    ពេល​ថែម​សញ្ញា​ចុច ពី​មុខ​ឈ្មោះ​ឯកសារ​ដើម​ហើយ​នោះ សូម​ធ្វើ​ការ​សម្រួល (Refresh) ដោយ​ចុច​លើ​គ្រាប់ F5។ ពេល​នោះ​ឯកសារ​ដែល​យើង​បាន​ថែម​សញ្ញា ចុច មុន​នេះ​នឹង​ត្រូវ​លាក់​បាត់។
    ដើម្បី​បើក​មើល​ឯកសារ​កំបាំង​ទាំង​នោះ​សូម​ចុច​លើ Ctrl+H ជា​ការ​ស្រេច។



    របៀបចែកការភ្ជាប់ Wireless តាមរយៈ USB Drive


    ការប្រើប្រាស់ Wireless ពេលបច្ចុប្បន្ននេះ​មានការពេញនិយម ណាមួយវាបានបង្ករភាពងាយស្រួល មិនបាច់​អូសខ្សែ ហើយចំនេញពេលទៀតផង ។ តែរឿងមួយទៀតនោះដែលពីបាកនោះគឺការ Connect តែងតែមានបញ្ហាផ្សេងៗ ដូចនេះខ្ញុំបានលើកយក របៀបចែកការភ្ជាប់ Wireless តាមរយៈ USB Drive៖

    របៀបចូល៖

    • Control Panel –> View Network Status And Tasks
    view network status and tasks
    • រើសយក Manage wireless networks.
    manage wireless networks
    • សូមជ្រើរើស wireless network ដែលអ្នកចង់ចែករំលែកជាមួយ USB drive ហើយចុចស្ដាំយកពាក្យ  Properties.
    wireless properties
    • ចេញផ្ទាំងមួយ រើស “Copy this network profile to a USB flash drive“មានក្នុងរូបស្រាប់
    copy network profile
    • ដោត USB ចូលសម្រាប់ផ្ទុកទិន្ន័យ
    insert a usb drive
    • ចុចប៊ូតុង Next សម្រាប់ចម្លងទិន្ន័យចូល USB
    copy network settings
    • អ្នកអាចដាក់ USB រួចដំណើរការ EXE file ដែលមានឈ្មោះថា setupSNK.EXE ចេញពី USB Flash drive រួចដំណើរការរហូតចប់ជាការស្រេច
    ប្រភព៖ maketecheasier.com



    ការបង្កើត Shutdown / Restart / Lock Icons ក្នុង Windows 7


    Icon ជាភាពងាយស្រួលសម្រាប់ការធ្វើការងារ ជាធម្មតាអ្នក​ប្រើចំណាយពេលច្រើន​ក្នុងការបើកកម្មវិធី ឬបើកការបញ្ជាអ្វីមួយ​ដូចនេះខាងក្រោមនេះ​ជាងការបង្ដើត Icon  Shutdown / Restart / Lock ៖

    របៀបអនុវត្តន៍៖

    • ដំបូងសូមចុចស្ដាំ desktop –> New  –> សូមរើសយក Shortcut.
    image
    • បន្ទាប់មកចេញផ្ទាំងដូចខាងក្រោម៖
    image
    • ដើម្បីបញ្ជាដំណើរការសូមវាពាក្យដូចខាងក្រោមក្នុងប្រអប់ Type the location of the item: ដូចខាងក្រោម៖
    Shutdown Computer
    Shutdown.exe -s -t 00
    Restart Computer
    Shutdown.exe -r -t 00
    Lock Workstation
    Rundll32.exe User32.dll,LockWorkStation
    Hibernate Computer
    rundll32.exe PowrProf.dll,SetSuspendState
    Sleep Computer
    rundll32.exe powrprof.dll,SetSuspendState 0,1,0
    • បន្ទាប់មកដាក់ឈ្មោះ Icon នោះ
    image
    • បន្ទាបើមកអ្នកកចុច Finish
    • បើសិនចង់ដំណើរការត្រូវចុចពីរដងលើ Icon នោះ វានិងដំណើរ

    ការបង្កើត Shortcut Icon

    • សួមចុចស្ដាំលើរូប Short Cut Icon –> រើសយកពាក្យ Properties
    image
    • សូមចុចលើប៊ូតុង Change Icon button —> បន្ទាប់មកចេញផ្ទាំងដូចខាងក្រោមសូមរើសរូបមួយសម្រាប់ដំណាង រួចចុច Ok
    image
    ប្រភព ទីនេះ

    ចាក់ និងដោះសោរ Drives ជាមួយ BitLocker


    មានវិធីច្រើនណាស់សម្រាប់ចាក់សោរ Drives ខាងក្រោមនេះជាកម្មវិធីមួយសម្រាប់​ចាក់សោរ Drives របស់អ្នក។ នេះជាកម្មវិធីងាយស្រួលប្រាស់ ណាស់ មិនស្មុគ្រស្មាញ
    លក្ខណៈផ្សេងទៀត
    Platform: Windows 7 (32/64-bit)
    Requirement: .Net Framework 3.5 (already included in Windows 7)
    Price: Free (Open source)
    ទាញយក ទីនេះ
    ទាញយកកូដ ទីនេះ



    រចនាបន្ថែមលើ Windows 7 Logon Screen


    តើអ្នកពិតជាចូលចិត្តរចនារូប​រាងខាង​ក្រៅរបស់ Windows របស់លោក​អ្នក​ទេ?  ថ្ងៃនេះខ្ញុំនិង​បង្ហាញ​ពីកម្មវិធី​មួយ​ឈ្មោះ Windows 7 Logon Background Changer ដែលជាកម្មវិធីសេរីឥតគិតថ្លៃ​ហើយជាកូដចំហ ( Open Source app ) ដែលងាយស្រួលអាចអោយអ្នកធ្វើការរចនា logon screen។

    W src=indows 7 Logon Background Changer

    • សូមចុចពីរដងលើ File ឈ្មោះ Win7logonBackgroudChanger.exe
    9log
    • វាចេញផ្ទាំងដូចខាងក្រោម៖
    2log
    • ក្រៅពីរូបមានស្រាប់ អ្នកអាចទាញយកពីម៉ាស៊ីនកុំព្យូទ័រអ្នកគ្រន់តែចុចលើ Choose a folder
    10log
    • បន្ទាប់ពីរើសទីតាំងរួបអ្នកចុច Apply
    4log
    • ចុច Yes សម្រាប់ដំណើរការ
    5log
    • ចុច Yes សម្រាប់User Account Control ប្រសិនបើកំណត់ comes up.
    6log
    • សូមរង់ចាំ
    7log
    • បន្ទាប់ពី log on ម្ដងទៀតអ្នកនិងឃើញការកំណត់អ្នក
    8log
    • ការកំណត់ផ្សេងទៀត
    3log
    សូមរីករាយជាមួយរូបភាព Log on ស្អាតរបស់លោកអ្នក


    ដំឡើង Adobe Photoshop CS5 នៅ​ក្នុង Ubuntu


    ដោយ​សារ​អ្នក​ប្រើប្រាស់ Ubuntu និងប្រិយមិត្ត IT4UG តែងតែសួរពីរបៀបដំឡើង ​Adobe Photoshop CS5 នៅក្នុង Ubuntu ដូច្នេះ ខ្ញុំ​បាទ​សូម​បង្ហាញ​របៀប​ដំឡើង​ដូច​ខាង​ក្រោម៖
    ដំបូង​លោក​អ្នកត្រូវដំឡើង Wine ជាមុនសិន ដោយបើក Terminal រួចវាយ
    sudo apt-add-repository ppa:ubuntu-wine/ppa
    sudo apt-get update
    sudo apt-get install wine1.3
    បន្ទាប់​ពីដំឡើង wine សូមទាញយក Adobe Photoshop CS5 Portable  ក្រោយពីទាញយករួច លោកអ្នកធ្វើការដំឡើង Adobe Photoshop CS5 Portable ដោយ​កំណត់សិទ្ធ ចុចកណ្តុរស្តាំ​យក Properties -> Pemissions Tab និង click Execute -> Allow Executing file as program
    បន្ទាប់មកចុចពីរដងលើឯកសារនោះ រួចដំឡើង ចូលទីតាំង c:\program files\ នៃ Wine
    រួចហើយទាញឯកសារនេះ ដើម្បីអាចប្រើប្រាស់ type tool របស់ Photoshop បាន បន្ទាប់មកទៀតចម្លងឯកសារនោះ ចូល ទៅ ទីតាំង  .wine\drive_c\windows\system32 បន្ទាប់មកយើងអាច​ដំណើរ​ការកម្មវិធី Adobe Photoshop CS5 បានហើយដោយប្រើតាម wine



    ការពារ Flash Drive របស់អ្នក


    មេរោគ​តែង​តែធ្វើការវាយ​លុយ និងបំផ្លាញឯកសារអោយខូចខ្ទេចតែម្តង ។ ជាទូទៅការឆ្លងមេរោគ គឺដោយសារ USB Flash Drive នៅ​ពេលដែលលោកអ្នកចម្លងឯកសារចេញពី Flash Drive នោះមេរោគវានឹងធ្វើការចម្លង និងបំបែកខ្លួនឆ្លងចូលទៅកាន់កុំព្យូទ័រ ហើយធ្វើអោយកុំព្យូទ័ររបស់អ្នកដំណើរការយឺត និងឧស្សាហ៍គាំងជាដើម ។
    ដើម្បីទប់ស្តាត់មេរោគ យើងអាចធ្វើការការពារ USB Drive ដោយ​ប្រើ​កម្មវិធី USB Write Protector ។​ លោកអ្នកអាចបិទ ឬបើកការពារ USB Drive ។


    Magician File កម្មវិធី​រុករក​ឯកសារសម្រាប់ Mac ​មាន​រចនាបថ​ដូច Explorer ក្នុង Windows 7

    Magician File គឺ​ជា​កម្មវិធី​រុករក​មួយ​ដែល​អ្នក​អាច​ដំឡើង​ពី​ក្រៅ​បន្ថែម​ទៀត​ទៅ​លើ Mac របស់​អ្នក។ ហើយ​កម្មវិធី​នេះ​មាន​ភ្ជាប់​មក​ជាមួយ​លក្ខណៈ​ពិសេស​មួយ​ចំនួន ដែល​មាន​នៅ​លើ Windows Explorer ក្នុង Windows 7 ដែល​នៅ​ក្នុង Mac Finder មិន​មាន​គ្រប់​សោះ​ឡើយ។ លក្ខណៈ​ពិសេស​ដែល Magician File នាំ​មក​នោះ​មាន​ដូច​ជា៖ របារ​អាសយដ្ឋាន​ថត​ឯកសារ, របារ​ព្រួញ​នាំ​ទិស, របារ​ឧបករណ៍​ដែល​មាន​ដូច​ជា​ប៊ូតុង ចម្លង​ឯកសារ ទម្លាក់​ឯកសារ កាត់​ឯកសារ លុប​ឯកសារ ជាដើម, ម្យ៉ាង​ទៀត​គឺ​ការ​ស្វែង​រក​ឯកសារ ដែល​ប្រកប​ដោយ​សមត្ថភាព​ខ្ពស់។
    របារ​អាសយដ្ឋាន​ថត​ឯកសារ​បាន​ផ្ដល់​ភាព​ងាយ​ស្រួល​ជា​ច្រើន​ដល់​អ្នក នៅ​ពេល​ដែល​ចង់​ផ្លាស់​ប្ដូរ​ទៅ​ទីតាំង​នានា ដែល​អ្នក​ធ្លាប់​បាន​ទៅ បាន​យ៉ាង​ឆាប់​រហ័ស។
    ចំណែក​ការ​ស្វែង​រក​ឯណោះ​វិញ Magician File បាន​ផ្ដល់​ជម្រើស​២​យ៉ាង​ឲ្យ​យើង។ ១​គឺ Quick (លឿន) និង ១ Full (ពេញ​សព្វ​គ្រប់)។ ជម្រើស​ទាំង​ពីរ​នេះ​ខុស​គ្នា​ត្រង់​ថាការ​ស្វែង​រក​លឿន (Quick) អាច​ស្វែងក​រក​រាល់​ឯកសារ​ដែល​នៅ​ក្នុង​ថត​បច្ចុប្បន្ន​ប៉ុណ្ណោះ ចំណែកឯកសារ និង​ថត​ដែល​ស្ថិត​នៅ​ជ្រៅៗ​ទៀត មិន​ត្រុវ​បាន​ស្វែង​រក​ឡើយ។ ចំណែក​ឯ ការ​ស្វែង​រក​ពេញ​សព្វ នោះ​វិញ គឺជា​ការ​ស្វែង​រក​ទាំង​ក្នុង​ថត និង​ឯកសារ​ដែល​ស្ថិត​នៅ​ជ្រៅៗ​ថែម​ទៀត​ផង​ដែរ។
    ម្យ៉ាង​ទៀត​នៅ​ពេល​ដែល​ការ​ស្វែង​រក បាន​បង្ហាញ​លទ្ធផល​មក​ហើយ​នោះ អ្នក​អាច​ធ្វើ​ការ​ច្រោះ​លទ្ធផល​នោះ តាម​តែ​អ្នក​ចង់​ធ្វើ​បាន។ ដូច​ជា​ការ​ច្រោះ​យក​ឈ្មោះ​ណា​មួយ, ការ​ច្រោះ​យក​តាម​ទំហំ​ឯកសារ​ដែល​អ្នក​បាន​កំណត់, ការ​ច្រោះ​យក​តាម​ការ​កំណត់​ពេលវេលា​ជាក់​លាក់​ណា​មួយ។
    ដូច្នេះ​យើង​ឃើញ​ថា Magician File ពិត​ជា​ផ្ដល់​នូវ​អត្ថប្រយោជន៍​ជា​ច្រើន​សម្រាប់​អ្នក​ប្រើ Mac ឲ្យ​ទទួល​បាន​នូវ​កម្មវិធី​មួយ​ដែល​មាន​សមត្ថភាព​រហ័ស ងាយ​ស្រួល​ក្នុង​ការ​គ្រប់​គ្រង​ឯកសារ​ទៀត​ដែរ។ អ្នក​អាច​ទាញ​យក​កម្មវិធី​នេះ​បាន​ដោយ​ឥត​គិត​ថ្លៃ ហើយ​អាច​ប្រើ​បាន​យ៉ាង​ស្រួល​នៅ​លើ 10.6 ឡើង​ទៅ។ ចំណែក​ឯ​ពណ៌​កម្មវិធី​ទៀត​សោត អ្នក​ក៏​អាច​ធ្វើ​ការ​ផ្លាស់​ប្ដូរ​បាន​ដែរ។
    ចុះ​គំនិត​អ្នក​ទាំង​អស់​គ្នា​វិញ គិត​ថា​កម្មវិធី​នេះ​ពិត​ជា​ល្អ​ប្រើ​ដែរ​ឬទេ?

    បិទដំណើរការ​កម្មវិធី​ក្នុង Windows 7

    ប្រសិនបើ​អ្នកមាន​កម្មវិធី​ដែល​ដាក់ជាសារធារណៈដូចជា កុំព្យទ័រសាលា ឬកុំកំព្យូទ័រផ្ទាល់ខ្លួន ដែលមិនចង់​ឲ្យ​អ្នក​ដទៃប្រើប្រាស់កម្មវិធី​នោះ​ទេ អ្នក​អាច​ធ្វើ​ការ​បិទ​ការ​ប្រើ​ប្រាស់​បាន តាម​របៀប​ខាង​ក្រោម នៅ​ក្នុង Windows 7។

    របៀប​ធ្វើ

    • ចុចលើ Start ហើយវាយ gpedit.msc ក្នុងប្រអប់ Search រូច Enter.
    gpedit_start
    • ចូលទៅទីតាំង User Configuration \ Administrative Templates \ System បន្ទាប់មកនៅ Setting រំកិលចុះក្រោមចុចពីរដងលើ  Run only specified Windows applications.
    1spec
    • ចេញផ្ទាំងដូចខាងក្រោម៖ ចុចលើ Enabled បន្ទាប់មក ត្រង់ Options ចុចលើ Show button នៃ  List of allowed applications.
    4spec
    • វាយប្រភេទកម្មវិធីដូខខាងក្រោម ឬកម្មវិធីដែលអ្នកចងបិតដំណើរការ.
    5spc
    • ខាងក្រោមជាសារពេលអ្នកបើកកម្មវិធីដែលបានបិទនោះ
    6spec
    • របៀបបើកដំណើរកម្មវិធីនោះវិញត្រូវលុប​បញ្ជីកម្មវិធីនៅផ្ទាំងខាងលើ

    ដំឡើង Steadyflow នៅក្នុង Ubuntu 11.04

    Steadyflow គឺជា កម្មវិធី​មួយ​សម្រាប់​ទាញយក​ឯកសារ​ពី​អ៊ិនធើណេត (Download manager) ផ្តល់ដោយឥតគិតថ្លៃ ។ កម្មវិធី​នេះផ្តល់ភាពងាយស្រួលក្នុងការប្រើប្រាស់ដោយមានរូបរាងស្រស់ស្អាត (GUI) ។
    របៀបដំឡើងកម្មវិធី Steadyflow 
    ដំបូងបើក Terminal ឬចុច Ctrl+Alt+T រួច​សរសេរ​កូដ​ដូច​ខាងក្រោម៖
    sudo apt-add-repository ppa:sikon/steadyflow
    sudo apt-get update
    sudo apt-get install steadyflow


    ការ​បន្ថែម​ស្បែក​ Windows Media Player ក្នុង Windows 7


    កម្មវិធី  Windows Media Player គឺមានស្រាប់នៅ​ក្នុង Windows ដែលមានតួនាទី​សម្រាប់ចាក់ចម្រៀង ។ ខាងក្រោម​ជារបៀបបន្ថែមស្បែក សម្រាប់ Windows Media Player ៖

    ការបន្ដែមស្បែក

    បើកជាងទម្រង់ Library view ចុចលើ View ពី Menu ហើយរើសយក Skin Chooser.
    sshot-1
    ខាងក្រោមនេះ​ជាស្បែក អ្នកអាចជ្រើរើស ស្បែកណាមួយរូចចុចលើ Apply Skin.
    sshot-2
    អ្នកអាចចាក់ចម្រៀង​បានដោយប្រើស្បែនោះ ដោយគ្រាន់តែ ចុចលើ Skin នៃ View menu ឬចុច Crtl + 2.
    sshot-6
    នេះជាទម្រង់ជាស្បែករបស់ WMP (Windows Media Player) សូមចុចលើកន្លែងប្រអប់ក្រហមដើម្បីទៅរកភាពដើម របស់ WMP
    sshot-4
    ដើម្បីទាញយកស្បែកបន្ថែមស្អាតៗសូមចូលទៅតាម  Tools > Download > Skins.
    sshot-34
    ឬម្ប៉ាងទៀតចុចលើ  More Skins៖
    sshot-7
    នោះវានិងនាំយើងចូលទៅ Microsoft website អ្នកអាចជ្រើសរើស
    sshot-9
    សូមរើស
    sshot-28
    វានិងចេញផ្ទាំងដូចខាងក្រោមបន្ទាប់ពីអ្នកចុច Download សូមចុច yes
    sshot-30
    ពេលទាញយកចប់សូមចុច View Now.
    sshot-29
    នេះជាស្បែកថ្មី សូមចុចលើប្រអប់ក្រហមសម្រាប់ Full Mode វិញ
    sshot-33
    sshot-31
    អ្នកអាចលុបស្បែកនោះបានគ្រាន់តែចុចលើ​ស្បែករូចចុចសញ្ញាខ្វែង ក្នុងប្រអប់ក្រហមខាងក្រោម៖
    sshot-20
    រួចយក Yes សម្រាប់បញ្ញាក់បន្ថែម
    sshot-21
    អ្នកអាចតំសាន្តជាមួយតន្រីពិរោះៗ ជាមួយស្បែកក៏ស្អាត


    ដំឡើង Windows Live Essential 2011 ដោយគ្មាន Internet


    Windows Live Essential 2011 គឺជា ប្រជុំកម្មវិធី​ដែល​ផ្តល់​ដោយឥតគិតថ្លៃពីក្រុមហ៊ុន Microsoft ។ ដែល​នៅក្នុងនោះមានកម្មវិធីដូចជា Live Messenger, Photogallery, Movie Maker, Windows Live Mesh, Windows Live Writer, Bing Bar, Microsoft Silverlight និងកម្មវិធីផ្សេងទៀត ។
    លោកអ្នកអាចទាញយក Windows Live Essential 2011 ដំឡើងនៅក្នុងកុំព្យូទ័រដោយជាប់អ៊ិនធើណេត ។ ដើម្បី​ភាពងាយស្រួល​ក្នុ​ងការដំឡើង​កម្មវិធីនេះ ខ្ញុំ​បាទ​ សូម​បង្ហាញ​ពី​របៀប​ដំឡើង​កម្មវិធី​នេះ​ដោយ​ដំឡើង​ដោយ​គ្មាន​អ៊ិនធើណេត​។
    1. ដំបូងបើកគេហទំព័រដើម្បីទាញយក ចុចទីនេះ Windows Live Essentials
    2. បន្ទាប់មកជ្រើសរើសភាសាសម្រាប់កម្មវិធីនេះ
    3. បន្ទាប់មកទៀតសូមជ្រើសរើសភាសា ឧទារហណ៍៖ ខ្ញុំចុចតំណភ្ជាប់ http://g.live.com/1rewlive4-all/en/wlsetup-all.exe
    4. វានឹងធ្វើការទាញយកកម្មវិធីនេះ ហើយលោកអ្នកអាចដំឡើងដោយពុំចាំបាច់ត្រូវការអ៊ិនធើណេត


    របៀបប្ដូរ​ពុម្ព​អក្សរ Khmer UI នៅ​ក្នុង Windows 7 ទៅជា Khmer OS

    នៅក្នុង Windows 7 បានភ្ជាប់ជាមួយ​ពុម្ព​អក្សរ​យូនីកូដ​ខ្មែរ រួចស្រេចទៅហើយ ដូចនេះអ្នកពិតជាងាយស្រួលធ្វើការងារ ប៉ុន្ដែមាន​អ្នកប្រើប្រាស់ជា​ច្រើ​ន​បាន​និយាយ​​ថា​ពិបាក មើល​បន្ដិច ដូចនេះ IT4U បានលើកយករបៀបនៃការ​ប្ដូរពុម្ព​អក្សរ​យូនីកូដ​ (Khmer UI) ដែល​មាន​ស្រាប់​នោះ​ឲ្យ​ទៅ​ជា Khmer OS វិញ។

    សណ្ឋាន​ពុម្ព​អក្សរ Khmer UI

    របៀបប្ដូរ

    1-ចូល​ក្នុង​regedit [ (Start+r) រួច​វាយ​ពាក្យ​ (regedit) ]
    2-ចូល​ទៅ​កន្លែងនេះ ក្នុង​Registry Editor { [HKEY_LOCAL_MACHINE\SOFTWARE\Microsoft\Windows NT\CurrentVersion\Fonts}
    3-រូច​ចុច​ពីរ​ដង​លើ Khmerui (Ture Type) រួច​ប្ដូរ​តម្លៃ​ទិន្នន័យ (Value Data) ទៅ​ជា KhmerOSsys.ttf
    4-ចុច​ពីរដង​លើ Khmer UI Bold (TrueType) រួច​ប្ដូរ​តម្លៃ​ទិន្នន័យ (Value Data) ទៅ​ជា KhmerOSsys.ttf
    5- Restart កុំ​ព្យូរទ័រ​
    6-ជាការស្រេច


    របៀប​បិទ​ Delete confirmation​ ពី​ធុង​សំរាម

    ពេល​មាន​ឯកសារ​មិន​ចង់​បាន​​ អ្នក​តែងតែ​លុបវា​ចោល អីចឹង​តើ​ឯកសារ​នោះ​វា​ត្រូវ​ផ្លាស់​ទី​ទៅ​ណា​វិញ? បើ​អ្នក​លប់​ដោយ​ចុច​ Shift + Delete នោះ​វា​នឹង​បាត់​បង់​ទៅ​តែ​ម្តង ប៉ុន្តែ​បើ​លុប​ធម្មតា​ ឯកសារ​ទាំង​នោះ​នឹង​ផ្លាស់​ទី​ទៅ​ក្នុង​ធុង​សំរាម។
    ដល់​ពេល​អ្នក​ចង់​លប់​វា​ឲ្យ​អស់​ពី​ធុង​សំរាម​ វា​នឹង​ចេញ​ផ្ទាំង​មួយ​ដូច​ខាង​ក្រោម៖
    ខាង​ក្រោម​នេះ ជា​វិធី​ងាយ​ៗ​ដើម្បី​បិទ​ផ្ទាំង​ដ៏​គួរ​ឲ្យ​រំខាន​នេះ
    ១- Right Click លើ​ធុង​សំរាម
    ២-ចុច​លើ Properties
    ៣-ដក​ Tick ពី​ក្នុង​ Display delete confirmation dialog រួច​ចុច OK ជា​ការ​ស្រេច។



    បើកData Analysis Tool ក្នុង​Excel យ៉ាងម៉េច?

    Data Analysis ជា​ Tool មួយ​របស់ Microsoft Excel ដែល​អាច​ឲ្យ​អ្នក​វិភាគ​ទិន្នន័យ​បែប​ស្ថិតិវិទ្យា​ដូចជា Standard Deviation, Anova, T-Test, និង​មាន​ច្រើន​លើស​ពី​នេះ​ទៀត។ ដូច​នេះ​ប្រសិន​បើ​ ក្នុង​Excel លើ​ម៉ាស៊ីន​របស់​អ្នក​ក្រោយ​ពេល​ដំឡើង​ហើយ បែរ​ជា​អត់​មាន​មុខងារ​ហ្នឹង​ធ្វើ​ម៉េច​ទៅ​ចឹង?
    ប្រាកដ​ណាស់ ជា​ទូទៅ​ក្រោយ​ពេល​ពេល​ដំឡើង​កម្មវិធី Microsoft Excel 2007/2010 Data Analysis Toolអត់​ទាន់​​មាន​នៅ​ឡើយ​ទេ។ ប៉ុន្តែ​បើ​អ្នក​ចង់​ប្រើ​វា តើ​អ្នក​គួរ​ធ្វើម៉េច ហើយ​រក​វា​នៅ​ឯ​ណាឃើញ? ពេល​នេះ Sabay សូម​យក​គន្លឹះ​ដ៏​ងាយ​ស្រួល​មួយ​ សម្រាប់​បើក Data Analysis Tool មក​ប្រើ​វិញ។
    ខាង​ក្រោម​នេះ គឺ​ជា​ជំហាន​ងាយ​ៗ៖
    ១- បន្ទាប់​ពី​បើក​កម្មវិធី Microsoft Excel 2007/2010
    ២- ចុច​លើ​ព្រួញ​នៅ​ជ្រុង​ខាង​ឆ្វេង ហើយ​ជ្រើសរើស​យក ​More Commands…
    ៣- ចុច​លើ Add Ins មើល​ផ្នែក​ខាង​ក្រោម​ត្រង់​ Manage ជ្រើស​រើស Excel Add-ins រួច​ចុច​ Go
    ៤- Check លើ​ Analysis ToolPak រួច​ចុច​ OK បន្ទាប់​មក​ វា​នឹង​ចេញ​ផ្ទាំង​មួយ​ទៀត​ ហើយ​អ្នក​ត្រូវ​ចុច​លើ Yes
    ៥- រង់​ចាំ​មួយ​សន្ទុះ​វា​នឹង​ដំឡើង​ Add-ins នេះ​ចូល​ ហើយ​អ្នក​នឹង​ឃើញ​មាន​ Data Analysis នៅ​ក្រោម Tab Data ហើយ។
    សូម​មើល​រូប​ដើម្បី​ឲ្យ​កាន់​តែ​ច្បាស់ និង​អនុវត្ត​ទៅ​តាម​ជំហាន​ដែល​បាន​បង្ហាញ


    វិធី​ Format Flash ដោយ​ប្រើ​ Diskpart

    តើ​អ្នក​ដែល​ជួប​ប្រទះ​បញ្ហា ដែល​ Format Flash មិន​បាន​ដែរ​ឬ​ទេ? អ្នក​សុទ្ធ​តែ​ធ្លាប់​ដឹង​ហើយ ថា​ពេល​ Flash ឆ្លង​មេរោគ​ច្រើន​ពេក ដែល​ពិបាក​កម្ចាត់ អ្នក​តែង​តែ​ចង់ Format Flash ទាំង​មូល​ចោល ព្រោះ​ថា ការ​ធ្វើ​បែប​នេះ អាច​កម្ចាត់​មេរោគ​ដែល​មាន​នៅ​ក្នុង​ Flash ទាំង​អស់​បាន។ ចុះ​បើ​ Format នៅ​ក្នុង​ Windows Explorer មិន​បាន​ តើ​អ្នក​នឹង​ធ្វើ​បែប​ណា?
    ដោយ​ឃើញ​ពី​បញ្ហា​នេះ sabay បាន​ជ្រើស​រើស​វិធី​សាស្ត្រ​មួយ​ ដើម្បី​ Format Flash ដោយ​ប្រើ​ Diskpart នៅ​ក្នុង command prompt។
    សូម​អនុវត្តន៍​ទៅ​តាម​វិធី​សាស្ត្រ​ងាយៗ​ដូច​ខាង​ក្រោម៖
    ១- ចូល​ទៅ​ក្នុង​ Run ដោយ​ចុច key windows + R ឬ វាយពាក្យ​ Run ក្នុង​ប្រអប់​ Search
    ២- វាយ​អក្សរ cmd ក្នុង​ប្រអប់ Run ឬ អ្នក​អាច​វាយ​អក្សរ cmd ក្នុង​ប្រអប់ Search ក៏​បាន​ដែរ
    ៣- វាយ​អក្សរ​ diskpart
    ៤- វាយ​អក្សរ list volume ត្រង់​ចំណុច​នេះ អ្នក​ត្រូវ​មើល​​ឈ្មោះ​ Flash របស់​អ្នក​ ជា​ពិសេស​អ្នក​អាច​មើល​ទំហំ​របស់​វា
    ៥- វាយ​អក្សរ select volume 6 ព្រោះ​ពេល​នេះ Flash របស់​ខ្ញុំ​​ជា volume 6
    ៦- វាយ​ពាក្យ format រួច​ចាំ​មួយ​ភ្លែត វា​នឹង​ចេញ​​ភាគរយ​នៃ​ការ Format ។
    ៧- វាយ​ពាក្យ exit រួច​ចុច Enter ហើយ​វាយ​ពាក្យ exit ម្ដង​ទៀត​រួច​ចុច Enter ជា​ការ​ស្រេច។
    តែ​បើ​ក្នុង​ករណី​ ដែល​អ្នក​ប្រើ​វិធីសាស្ត្រ​នេះ ហើយ​នៅ​មិន​អាច​កែខៃ Flash របស់​មិត្តយុវវ័យ​បាន​ទេ​នោះ ​អាច​សន្និដ្ឋាន​ថា Flash របស់​អ្នក​ខូច​ហើយ។


    របៀប​បង្ហាញ​ឯកសារ​លាក់​ក្នុង​ USB Flash Drive

    ជា​ទូទៅ​ អ្នក​ប្រើ​ប្រាស់​កុំព្យូទ័រ​តែងតែ​ជួប​ប្រទះ​ការ​វាយ​ប្រហារ​ពី​សំណាក់​មេរោគ​ផ្សេង​ៗ ជា​ពិសេស​Flash របស់​អ្នក​គឺ​ជា​ភ្នាក់​ងារ​ចម្លង​មួយ​ដ៏​គ្រោះ​ថ្នាក់។ ក្រោយ​ពេល​ឆ្លង​មេរោគ​ រាល់​ឯកសារ​ ក៏​ដូចជាទិន្នន័យ​ផ្សេងៗ​ត្រូវ​បាន​កែប្រែ​ទៅ​ជា​ឯកសារ​ .exe។ អ្នក​ប្រើ​ប្រាស់​មួយ​ចំនួន​យល់​ថា​ មេរោគ​បាន​ស៊ី​ឯកសារ​អស់​ទៅ​ហើយ​ តែ​តាម​ពិត​ វា​គ្រាន់​តែ​បំលែង​ឯកសារ​នោះ​ ហើយ​លាក់​ឯកសារ​ដើម​តែ​ប៉ុណ្ណោះ។
    តើ​ធ្វើ​យ៉ាង​ម៉េច​ទើប​អាច​បង្ហាញ​ឯកសារ​ដើម​ក្នុង​Storage Device ផ្សេង​មក​វិញ​បាន? ជា​ការ​ពិត​មធ្យោបាយ​ក្នុង​ការបង្ហាញ​Hidden File មាន​ច្រើន ប៉ុន្តែ​Sabay សូម​លើក​យក​វិធីសាស្ត្រ​មួយ​មក​បង្ហាញ​ជូន សូម​អនុវត្តតាម​​ជំហ៊ាន​ងាយៗ​ដូច​ខាង​ក្រោម៖
    ១- វាយ​អក្សរ​ cmd នៅ​ក្នុង​ប្រអប់​ Search រួច​ចុច​ Enter
    ២- ​វាយ​ឈ្មោះ​ Drive របស់​ Flash អ្នក​។
    ឧទាហរណ៍​ថា​ Flash ​របស់​អ្នក​គឺ Drive i: ​ដូច្នេះ​ត្រូវ​វាយ​ i: រួច​ចុច​ Enter
    ៣-​វាយ​អក្សរ​ attrib -a -s -h *. /s /d
    រួច​ចុច​ Enter ហើយ​រង់​ចាំ​មួយ​ភ្លេត​ រាល់​ឯកសារ​លាក់​ទាំង​ប៉ុន្មាន​នឹង​ត្រូវ​បង្ហាញ​វិញ។
    រួច​វាយ​ Exit ជា​ការ​ស្រេច​។



    ធ្វើ​ដូចម្ដេច​ដើម្បី​ឱ្យ​ម៉ាស៊ីន​​ដើរ​លឿន?

    វា​មិន​មែន​ជា​ការ​ងាយ​ស្រួល​ទេ​នៅ​ពេល​តែ​សមត្ថភាព​កុំព្យូទ័រ​របស់​ចុះ​ខ្សោយ ព្រោះ​ថា​ការ​ដើរ​យឺត​នៃ​ល្បឿន​កុំព្យូទ័រ​នឹង​ធ្វើ​ឱ្យ​ការងារ​ជា​ច្រើន​របស់​មិត្ត​យុវវ័យ​រាំងស្ទះ។ ទំព័រ​នេះ Sabay សូម​លើក​យក​គន្លឹះ​មួយ​ចំនួន​ផ្ដោត​ទៅ​លើ​វិធីសាស្ត្រ​ធ្វើ​ឱ្យ​កុំព្យូទ័រ​របស់​មាន​ល្បឿន​លឿន​ជាង​មុន។
    ដើម្បី​ស្រាយ​ចម្ងល់​ក្នុង​ការ​បង្កើន​សមត្ថភាព​កុំព្យូទ័រ​សាស្ត្រាចារ្យ​ជំនាញ​ព័ត៌មានវិទ្យា​នៅ​វិទ្យាស្ថាន​ស៊ីតិក​លោក យ៉ិន ស៊ីដេត​រៀបរាប់​អំពី​គន្លឹះ​នោះ​ថា ជាទូទៅ​ម៉ាស៊ីន​កុំព្យូទ័រ​ដើរ​យឺត​ដោយ​សារ​ការ​ប្រើប្រាស់​រយៈពេល​យូរ និង​មួយ​ទៀត​បណ្ដាល​មក​ពី​ការ​ឆ្លង​មេរោគ។ ប៉ុន្តែ​ប្រសិន​បើ​វា​មិន​មាន​មេរោគ​ចូល​នោះ​ទេ​ដើម្បី​ធ្វើ​ឱ្យ​កុំព្យូទ័រ​កាន់​តែ​ដើរ​លឿន​គេ​អាច​អនុវត្តន៍​តាម​វិធី​សាស្ត្រ ៣ ធំៗ​។
    ចំណុច​ទី ១ គឺ​ការ​គ្រប់គ្រង​ទៅ​លើ​មេម៉ូរី (Managing Virtual Memory)
    មាន​ន័យ​ថា​ប្រសិន​បើ​ទំហំ Ram តូច​គេ​ត្រូវ Configure លើ​វា ដើម្បី​ជំនួយ​ដល់​ទំហំ Ram នៃ​ម៉ាស៊ីន​កុំព្យូទ័រ​របស់​យើង​កាន់​តែ​ដើរ​លឿន។
    របៀប​អនុវត្តន៍៖ Right Click លើ My Computer/ Computer យក​ពាក្យ Properties ចុច​លើ Advanced System Setting ហើយ​ចុច​លើ Setting (Performance)។ ពេល​ចូល​ទៅ​ក្នុង​ផ្ទាំង Performance Option ត្រូវ​រើស​យក Advanced ហើយ​ចុច​លើ​ពាក្យ Change បន្ទាប់​មក​ដោះ​ធិក Automatically…. ហើយ​ត្រូវ​ធីក​លើ Custom Size ដោយ​ត្រូវ​បំពេញ​ក្នុង Initial Size (ទំហំ 2ដង​នៃ Ram) និង Maximum Size (ទំហំ 4ដង​នៃ Ram)។
    ចំណុច​ទី ២ គឺ​ការ​រៀប​ចំ​ឯកសារ​ឱ្យ​មាន​សណ្ដាប់ធ្នាប់ (Defragmenting Disks)
    ចំណុច​នេះ​មាន​ន័យ​ថា​មិន​មែន​តម្រូវ​ឱ្យ​យើង​រៀប​ចំ​ឯកសារ​នៅ​ក្នុង​កុំព្យូទ័រ​ដាក់​ឱ្យ​ត្រឹមត្រូវ​នោះ​ទេ ប៉ុន្តែ​វា​ន័យ​ថា នៅ​ពេល​យើង​ធ្វើ Defragmenting Disks នៅ​លើ​កុំព្យូទ័រ​វា​នឹង​រៀប​ចំ​ឯកសារ​ដែលឥតសណ្ដាប់​ធ្នាប់​ក្នុង​ប្រព័ន្ធ​ដំណើរការ​ឱ្យ​មាន​សណ្ដាប់ធ្នាប់​តាម​ទី​តាំង​របស់​វា។ ចំណុច​នេះ​អ្នក​ប្រើប្រាស់​កុំព្យូទ័រ​អាច​អនុវត្ត​យូរ​ៗ​ម្ដង​ក៏​បាន​ដែរ។
    របៀប​អនុវត្តន៍៖ ត្រូវ Right Click លើ Drive ណា​មួយ ហើយ​ជ្រើសរើស​យក Tab Tools។ នៅ​ក្នុង Tools ចុច​លើ​ពាក្យ Defragment now បន្ទាប់​មក​ចុច​លើ Defragment disk ពេល​នោះ​វា​នឹង​ចាប់​ធ្វើ Defrag។
    ចំណុច​ទី ៣ គ្រប់គ្រង​លើ​ឯកសារ​ឥត​បាន​ការ (Managing Temporary File)
    ចំណុច​ទី ៣ តម្រូវ​ឱ្យ​អ្នក​ប្រើប្រាស់​ចូល​ទៅ​លុប​ឯកសារ​ណា​ដែល​ឥត​បាន​ការ​ដែល​មាន​នៅ​​ក្នុង​នៅ​ក្នុង​ប្រព័ន្ធ​ដំណើរការ​ចោល​ឱ្យ​អស់ ព្រោះ​ជា​រៀងរាល់​នៅ​ពេល​ដែល​យើង​បើក​ដំណើរការ​កម្មវិធី​ណា​មួយ​គឺ​វា​តែង​តែ​បង្កើត​ឯកសារ​ឥត​ប្រយោជន៍​ឡើង។
    របៀប​អនុវត្តន៍៖ វាយ​ពាក្យ %tmp% នៅ​ក្នុង Run ពេល​នោះ​វា​នឹង​ចូល​ទៅ​ដល់​កន្លែង​ផ្ទុក​ឯកសារ​ឥត​បាន​ការ ហើយ​យើង​អាច​លុប​ឯកសារ​នោះ​ចោល​បាន។
    អនុវត្តន៍​តាម​វិធីសាស្ត្រ​ទាំង​បី​មិត្ត​យុវវ័យ​ធ្វើ​ឱ្យ​សមត្ថភាព​កុំព្យូទ័រ​របស់​អ្នក​កាន់​តែ​មាន​ល្បឿន​លឿន​ជាង​មុន៕



    ធ្លាប់​សង្ខេប​អត្ថបទ​ដោយ​ស្វ័យ​ប្រវត្តិ​ក្នុង​Word 2007 ទេ?

    តើ​មិត្តយុវវ័យ​ធ្លាប់​ចាប់​អារម្មណ៍​ទេ​ថា គេ​អាច​សង្ខេប​Office Word 2007​ឲ្យ​ខ្លី​បាន​ដោយ​ស្វ័យ​ប្រវត្តិ? ហេ! ហេ! ជា​ការ​ពិត​ណាស់​Ms.Word 2007 ពិត​ជា​អាច​ធ្វើ​បាន។ ប្រសិន​បើ​អត្ថបទ​Word មាន​ប្រវែង​វែង ហើយ​តម្រូវ​ឲ្យ​អាន និងសង្ខេប​ឲ្យ​ខ្លី​នោះ​ប្រាកដ​ជា​ចំណាយ​ពេល​ច្រើន ហើយ​ពេល​ខ្លះ​ភ្លេច​មុខ ភ្លេច​ក្រោយ​ បាត់​ចំណុច​នេះ ចំណុច​នោះ​សុទ្ធ​តែ​សំខាន់ៗ​អត់​បាន​តាម​ចិត្ត​ប្រាថ្នា។ តើ​ត្រូវ​ធ្វើ​យ៉ាង​ម៉េច​ទៅ​បើ​ខ្ញុំ​អត់​ដែល​ដឹង​សោះ​ហ្នឹង?
    អត់​លំបាក​ទេ ស្វែង​យល់​ជំហាន​ងាយៗ​ជាមួយ​Sabay ទៅ​មិត្តយុវវ័យ​ប្រាកដ​ជា​អាច​ធ្វើ​បាន​ជាក់​ជា​មិន​ខាន។
    ក.សូម​ចុច​លើ​ប៊ូតុង Office ដែល​ស្ថិត​នៅ​ផ្នែក​ខាង​ឆ្វេង​លើ​គេ​បង្អស់
    ខ.បន្ទាប់​មក​ទៀត​វា​នឹង​បង្ហាញ​ផ្ទាំង​មួយ​(ដូចរូប) ដូច្នេះ​សូម​ចុច​លើ​ប៊ូតុងWord Options
    គ.ក្នុង​Word Options ​សូម​ចុច​លើCustomize។ សូម​ជ្រើសរើស​យក​​ពាក្យ All Commands ក្នុង​ប្រអប់​Choose Commands from
    
    ឃ.ជំហាន​ដែល​ត្រូវ​ធ្វើ​បន្ទាប់​គឺ ស្វែង​រក​ពាក្យ​AutoSummary Tools ដែល​មាន​ក្នុង​ប្រអប់​ខាងក្រោម ហើយ​ចុច​លើ​ប៊ូតុង​Add រួច​ចុច​ប៊ូតុង​OK ជា​ការ​ស្រេច។
    មក​ដល់​ដំណាក់កាល​នេះ មាន​ន័យ​ថា​យើង​បាន​Add Function AutoSummary Tools ចូល​Word Document របស់​យើង​រួច​ជា​ស្រេច​ហើយ។
    ក្រោយ​ពី​Add បាន​ជោគជ័យ​នោះ​វា​នឹង​បង្ហាញ​ឈ្មោះ និង​រូប​Logo របស់​AutoSummary Toolsក្នុង​Qick Access Toolbar​ដូចរូប
    ប្រសិន​ណា​បើ មាន​Logo លើ​Qick Access Toolbar មានន័យ​ថា យើង​អាច​សង្ខេប​អត្ថបទ​បានហើយ។
    ដំណាក់កាល​បន្តទៅ​ទៀត គឺ​ស្វែងយល់​ពី​របៀប​ប្រើ​function សម្រាប់​សង្ខេប​។ Type of Summary ចែក​ជា​៤ ប្រភេទ​ធំៗ​រួមមាន៖
    ១. Highlight keypoints៖ Highlightគ្រប់​ពាក្យ​គន្លឹះ​ទាំង​អស់​ ឬ​ចំណុច​សំខាន់​ទាំង​អស់​ក្នុង​អត្ថបទ។
    ២. Create a new document and put the summary there៖ បង្កើត​ផ្ទាំង​Word ថ្មី​ហើយ​ទាញ​យក​ឃ្លា ប្រយោគ ឬ​ល្បះ​ដែល​សង្ខេប​បាន​ទៅ​ជាមួយ
    ៣. Insert an executive summary or abstract at the top of the document៖ បន្ថែម​ពាក្យ​Summary នៅ​ផ្នែក​ខាង​លើ​បង្អស់​របស់​អត្ថបទ
    ៤. Hide everything but the summary without leaving the original document៖ Hide អ្វីៗ​ផ្សេង​ៗ​ទាំង​អស់ ដោយ​បង្ហាញ​តែ​អត្ថន័យ​ក្រោយ​ពី​សង្ខេប​បាន​ដោយ​មិន​ចាកចេញ​ពី​Document ដើម។
    ក្នុង​ប្រអប់​Percent of original: យើង​អាច​កំណត់​ភាគរយ​អត្ថបទ​សង្ខេប ចេញ​ពី​អត្ថបទ​ដើម​បាន។ នៅ​ចាំ​អី​ទៀត ក្រោយ​ពី​ស្វែងយល់​ពី​ដំណាក់កាល​នីមួយៗ​រួច​ហើយ សាក​ល្បង​ខ្លួន​ឯង​ម្ដង​មើល!


    ការដំឡើងកម្មវិធី IPCOP


    1. លក្ខណះពិសេស

            សុវិត្ថិភាព និងមានប្រសិទ្ធិភាពខ្ពស់អាចដំឡើងមូលដ្ឋាន firewall លើ Linux
            ងាយស្រួលក្នុងការគ្រប់គ្រងដោយប្រើ web server
            កម្មវិធី IPCOP ប្រើ DHCP​​ ផ្តល់ទៅអោយ client និងភ្ជាប់អីនធឺណែត IP ពីក្រុមហ៊ុនផ្គត់ផ្គង់ ISP។
            IPCOP  Enterបង្កើតជាម៉ាស៊ីន DHCP server ដែលអាចគ្រប់គ្រងម៉ាស៊ីនកូន។
            ប្រើ DNS proxy ដើម្បីជួយបង្កើនល្បឿន Domain Name។
            បង្កើតជា web caching proxy ដើម្បីជួយអោយចូលបើកវិបសាយមាន ល្បឿនលឿនជាងធម្មតា។
            ការពារប្រព័ន្ធ system ដែលវាយប្រហារពីខាងក្រៅចូលក្នុងប្រព័ន្ធ network របស់លោកអ្នក
            មានលទ្ធភាពចូលរួមបង្កើតលើប្រ័ន្ធ network នៅក្នុង GREEN សុវត្ថិភាព ការពារ network ពីក្រៅ Internet និងប្រព័ន្ធ BLUE network សំរាប់ការពារប្រព័ន្ធ wireless LAN ហើយនឹងប្រព័ន្ធ DMZ ឬORANGE អាចភ្ជាប់ប្រព័ន្ធខាងក្នុងតំបន់
            មានលទ្ធភាពបង្កើតជាប្រព័ន្ធ VPN ដែលអនុញ្ញាតអោយភ្ជាប់ជាមួយប្រព័ន្ធខាងក្នុង ដោយឆ្លងកាត់ Internet។
    លោកអ្នកអាច boot ដំឡើងតាមវិធី (cdrom, floppy, usb key) ឬតាមប្រព័ន្ធ network PXE boot។ តម្រូវការកុំព្យូទ័រចាប់ពី Pentium II ឡើងទៅអាចដំឡើង បាន។ លោកអ្នក អាចបង្កើត CD boot ពី ISO ដែលមាន file ipcop-1.4.23-install-cd.i386.iso ប្រសិនប្រើ USB (ipcop-1.4.23-install-usb-fdd.i386. img.gzឬ hard disk (ipcop-1.4.23-install-usb-hdd.i386.img.gz) ឬក្នុង Zip disk (ipcop-1.4.23-install-usb-zip.i386.img.gz)។

    1.1. ការដំឡើង

    1.1.1. ដំឡើង Network Interface

    IPCop តម្រូវការអោយមាន network card យ៉ាងតិចបំផុត ពីរទៅ បួន RED, GREEN, BLUE និង ORANGE។

    RED Network Interface

    សំរាប់ភ្ជាប់ពី Internet ឬប្រព័ន្ធ network ពីក្រៅ ម៉ាស៊ីន IPCop សំរាប់ការពារ GREEN, BLUE និង ORANGE networks ដែលបណ្តាលកុំព្យូទ័រប្រើប្រាស់អីនធឺណែតដោយឆ្លងកាត់ តាម RED network។

    GREEN Network Interface

    សំរាប់ភ្ជាប់ជាមួយកុំព្យូទ័រ ហើយ IPCop ការពារ ការធ្វើចររាចរណ៍ដោយឆ្លងកាត់ Ethernet NIC នៅលើកុំព្យូទ័រ IPCop firewall។

    BLUE Network Interface

    ប្រព័ន្ធ network អនុញ្ញាតអោយលោកអ្នកប្រើឧបករណ៍ wireless បណ្តាកុំព្យូទ័រ លើប្រព័ន្ធ នេះ មិនអាចអនុញ្ញាតចូលក្នុងប្រព័ន្ធ GREEN network ឬប្រឆ្លងកាត់ VPN។

    ORANGE Network Interface

    ប្រព័ន្ធ network​ នេះអនុញ្ញាតអោយ ប្រព័ន្ធ network​ ផ្សេងគ្នាចូលបាន បណ្តា កុំព្យូទ័រនៅក្នុង ប្រព័ន្ធនេះ មិនអាចចូលក្នុងប្រព័ន្ធ GREEN ឬ BLUE network លើកលែងតែមានការ ត្រួតពិនិត្យដោយ DMZ វាអាចធ្វើចររាចរណ៍លើ Ethernet NIC។
    ម៉ាស៊ីន firewall ត្រូវការយ៉ាងតិចបំផុតមានខ្សែ cable និង network interface card (NIC) ចាប់ពី 2 ដល់​ 4NIC អស្រ័យលើប្រព័ន្ធ network ដំឡើងភ្ជាប់ជាមួយ Internet ប្រសិនបើ​ Firewall server ធម្មតាលោកអ្នកអាចប្រពីរ NIC មួយភ្ជាប់ ជាមួយ IP ពីប្រព័ន្ធ អីនធឺណែតនិងមួយទៀតចែកចាយទៅអោយម៉ាស៊ីនកូនតាម DHCP លើ IPCOP
    sample networks
    រូបភាព១: ការដំឡើង RED, ORANGE, BLUE និង GREEN

    ចំណាំចាំថាប្រព័ន្ធ BLUE និង ORANGE គឺជាជំរើសត្រូវជ្រើសរើស

    តារាងតម្រូវការប្រើប្រាស់ NIC
    ការភ្ជាប់
    Modem
    USB ADSL
    Ethernet
    RED, GREEN
    1 NIC (G)
    1 NIC (G)
    2 NICs (G,R)
    RED, BLUE, GREEN
    2 NICs (B,G)
    2 NICs (B,G)
    3 NICs (B,G,R)
    RED, ORANGE, GREEN
    2 NICs (O,G)
    2 NICs (O,G)
    3 NICs (O,G,R)
    RED, ORANGE, BLUE, GREEN
    3 NICs (O,B,G)
    3 NICs (O,B,G)
    4 NICs (O,B,G,R)
    ម៉ាស៊ីន IPCOP អាចការពារមេរោគដូចជាប្រភេទ Trojan horse ឬប្រភេទ Spamware លក្ខណះពិសេសរបស់ IPCop អនុញ្ញាតការពារប្រព័ន្ធ Network ដែលភ្ជាប់តាម network interface។ ការចែកចាយលើប្រព័ន្ធម៉ាស៊ីន Firewall REDORANGE BLUE GREEN ។

    2. ប្រភេទនៃការដំឡើងប្រព័ន្ធ Network

    ចាបពី RED interface អាចភ្ជាប់ប្រើ modem ឬតាម Ethernet ដែលមានប្រាំបី ប្រព័ន្ធ Network ក្នុងការដំឡើង:
            GREEN (RED is modem/ISDN)
            GREEN + RED (RED is Ethernet)
            GREEN + ORANGE + RED (RED is Ethernet)
            GREEN + ORANGE (RED is modem/ISDN)
            GREEN + BLUE + RED (RED is Ethernet)
            GREEN + BLUE (RED is modem/ISDN)
            GREEN + BLUE + ORANGE + RED (RED is Ethernet)
            GREEN + BLUE + ORANGE (RED is modem/ISDN)

    2.ការភ្ជាប់ទៅប្រព័ន្ធ Internet ឬប្រព័ន្ធ Network ពីខាងក្រៅ

    ប្រសិនបើលោកអ្នកបានភ្ជាប់ជាមួយ� broadband modem ឬ router ពីខាងក្រៅ លោកអ្នក អាចមានភ្ជាប់ជាមួយ Ethernet network interface card ឬ NIC ដែលស្ថិតនៅលើកុំព្យូទ័រ IPCop ។ ប្រសិនបើលោកអ្នកបានភ្ជាប់ឆ្លងកាត់ dial up modem លោកអ្នកនឹងភ្ជាប់ជាមួយ ម៉ាស៊ីន IPCop។ ខាងក្រោមនេះជាប៉ារ៉ាម្រែត ដែលលោកអ្នកត្រូវដំឡើង
            ត្រូតពិនិត្យមើល IP address: static, DHCPPPPOE
            ប្រសិនបើ IP obtain របស់លោកអ្នកឆ្លងកាត់ DHCP លោកអ្នកត្រូវ ត្រូតពិនិត្យ មើលលើប្រព័ន្ធឈ្មោះ hostname ដែលបានផ្តល់ដោយ DHCP server ពីក្រុមហ៊ុន អិនធឺណែត ត្រួតពិនិត្យមើលលើឈ្មោះ �DHCP Host Name
            IP Address បានផ្តល់ទៅអោយម៉ាស៊ីនកូនតាម ម៉ាស៊ីនមេ DHCP server នៅលើកម្មវិធី IPCOP

    2.2ការត្រូតពិនិត្យមើលឈ្មោះ DHCP Host Name

    ប្រសិនបើលោកអ្នកត្រូវស្គាល់ឈ្មោះក្រុមហ៊ុន ISP និងសុំលេខ IP Address ដែល បានផ្តល់ ភ្ជាប់អិនធឺណែត ដែលជា Public IP address នៅពេលដែលភ្ជាប់ប្រើ ប្រាស់ អ៊ីនធឺណែតក្រុម ហ៊ុននឹងផ្តល់ IP មួយឬក៍លោកអ្នកអាចសុំ ឬទិញ IP បានពីរ ឬបីសំរាប់ដំឡើងម៉ាស៊ីនមេ។ ការដំឡើងដោយប្រើ Command
    $ ifconfig -a
    ដែលដំឡើងនៅលើ eth0 ដែលខុសពី Windows XP, Vista, Windows 7 គឺប្រើ
    C:\winipcfg ហើយបើចង់មើល IP address ដោយប្រើcommand​ C:\ipconfig /all
    ឬមើល IP ដែលភ្ជាប់ពីខាងក្រៅ ពីក្រុមហ៊ុន ISP ត្រូវប្រើ Command nslookup
    $ nslookup nnn.nnn.nnn.nnn 

    ការបង្កើតលើ CD

    ប្រសិនបើលោកអ្នកចំលង CD លោកអ្នកត្រូវចំលង package ដែលមាន ISO image ទៅក្នុង បញ្ចូលទៅក្នុង CD​ ដំឡើងដោយប្រើ commands ដូចខាង ក្រោមនេះ:
    # losetup /dev/loop0 /path/to/IPCop/iso
    កន្លៃងដែលផ្ទុក /path/to/IPCop/iso គឺជាឈ្មោះ file� របស់ iso file។ This links a �loop back� hardware level device to the IPCop ISO file.
    # mount -r -t iso9660 /dev/loop0 /mnt/cdrom
    This actually mounts the loop back hardware device on a *nix file system. The CD-ROM image will appear at /mnt/cdrom គួរចាំថាប្រព័ន្ធ system លោកអ្នក ប្រើជាមួយ sudocommand ដើម្បីបញ្ចូល file។

    2.3. បង្កើត Floppy Disks ពី Images

    ប្រសិនបើកុំព្យូទ័រ IPCop របស់លោកអ្នកមាន CD-ROM​ ក៍ប៉ុន្តែ BIOS របស់លោក អ្នកនឹង មិនអោយ CD-ROM boot ចូលក្នុងប្រព័ន្ធ លោកអ្នកនឹងត្រូវការបង្កើត floppy boot disk មួយដើម្បីការពារពេលដែល ប្រព័ន្ធកុំព្យូទ័រ IPCOP ជួបបញ្ហា បើកមិនចេញ ពេលនោះលោក អ្នកអាចបញ្ចូល floppy boot 

    3.� វិធីនៃការដំឡើងម៉ាស៊ីនកុំព្យូទ័រ IPCop

    3.1 �ការដំឡើងដោយ boot ពី CD

    ពេលលោកអ្នកបញ្ចូល CD IPCOP ទៅក្នុង CD-ROM ពេលនោះនឹងចាប់ ផ្តើមរត់ ចូលក្នុង CD� IPCop ដោយលោកអ្នកចុចលើប៊ូតុង Keyboard ណាមួយដើម្បីចាប់ ផ្តើមដំឡើង ប្រសិនបើ IPCop មិន boot ចូលបានត្រូវត្រូតពិនិត្យ មើលលើប៉ារ៉ាមែត្រ របស់ BIOS boot ដោយ ជ្រើសរើស first boot។ ពេលដែលបាន boot ចូលនឹង បង្ហាញលើអេក្រង់ដូចខាងក្រោមនេះ។
    បញ្ចូល CD ឬ DVD ចូលទៅក្នុងថត Drive CD-ROM ឬ DVD-ROM របស់លោក អ្នកបន្ទាប់មកចុច Enter ដើម្បីចូល ដំឡើងកម្មវិធី IPCOP ខាងក្រោមនេះបង្ហាញ នៅពេលបញ្ចូល CD កម្មវិធីភ្លាមបានលេចចេញ:
    ពេលចុចចូលក្នុង Enter key ឬលោកអ្នកអាចបញ្ចូលការដំឡើងដែលមានបី option �nopcmcia�, �nousb� ឬ �nousborpcmcia�។ ការដំឡើងនៃ option និងបង្ហាញ ដំណើរ ការ​ផ្សេងគ្នា លោកអ្នកគ្រាន់តែជ្រើសរើសស្តង់ដានៃការដំឡើងដោយប្រើ PCMCIA ឬតាម​ ឧបករណ៍ USB ដោតបញ្ចូលទៅក្នុងម៉ាស៊ីន។ លោកអ្នកអាច បញ្ចូល IPCop រួចហើយ boot ឡើងវិញដើម្បីដំឡើង។ បន្ទាប់មកលោកអ្នកចុចលើ Enter ដើម្បីចូលដល់ការដំឡើងកម្មវិធី បង្ហាញតាម រូបភាពដូចខាងក្រោមនេះ:
    ក្នុងពេលអំឡុង boot ចូលក្នុង kernel មានព័ត៌មានបង្ហាញជាច្រើន ដែលបានប្រាប់ពី
    hardware មានបញ្ហា ឬត្រូវបានទទួលស្គាល់។ ប្រសិនបើ hardware error មិន ត្រូវបាន ទទួលស្គាល់ពេលនោះ boot បានបញ្ឈប់។ ក្រោពេលពីបីវិនាទីលោកអ្នក អាចជ្រើសរើស ភាសាដែលបានបង្ហាញនៅលើអេក្រង់។
    ក្រោយមកមានភាសា Afrikaans, Brazilian Portuguese, Czech, Danish, Dutch, English, Finnish, French, German, Greek, Hungarian, Italian, Norwegian, Polish, Portuguese, Slovak, Spanish, Spanish Latino, Swedish, Turkish និង Vietnamese ចំពោះភាសាខ្មែរមិនទាន់ ដាក់ចញ្ចូលទៅ ក្នុងប្រព័ន្ធ IPCOP ការដំឡើងនៅ អេក្រង់លោកអ្នកមិនអាចប្រើប្រាស់បានឡើយ ។ លោកអ្នកអាចប្រើ cursor នៅលើអេក្រង់ ឬប្រើ Tab និង keyboard arrow key ដើម្បីជ្រើសរើស លោកអ្នកអាចចុចលើSpace key ដើម្បីអនុញ្ញាតអោយជ្រើសរើស យកភាសា ឬចុចលើ Enter key ដើម្បីដំឡើងកម្មវិធី IPCOP
    ដែលបង្ហាញដូចខាងក្រោមនេះ
    ជំហានបន្ទាប់លោកអ្នកជ្រើសរើស ភាសា​ ដោយនៅក្នុងកម្មវិធី Linux IPCOP នេះ មិនមានបញ្ចូលភាសាខ្មែរដូច្នេះ តម្រូវអោយលោកអ្នកជ្រើសរើសយកភាសាអង់គ្លេសEnglish រួចចុចលើ OK ដើម្បីឈានដល់ជំហានបន្តទៀត
    បន្ទាប់មកបង្ហាញអេក្រង់ដោយងាយស្រូល ដែលបង្ហាញពីការដំឡើងកម្មវិធី IPCOP លោកអ្នក អាចជ្រើសរើស Cancel ប្រសិនបើមិនចង់ដំឡើងកម្មវិធី IPCOP ហើយនិងចុចលើ Enter key លោកអ្នកអាចបន្តដំណើរការ ដំឡើងកម្មវិធី IPCOP
    បន្ទាប់មកចុចលើ OK ចូលដល់ជំហានបន្តទៀត ដែលបង្ហាញក្នុងរូបភាពខាងក្រោម:
    ក្រោយមកចុចលើ OK ចូលដល់ជំហានបន្តទៀត
    រូបភាពខាងលើមានបង្ហាញ CDROM/USB-KEY និងបន្ទាប់ HTTP/FTP មានន័យថា លោកអ្នកជ្រើសរើសការដំឡើង តាមថាស CD-ROM ឬតាម Download HTTP/FTPចំពោះការដំឡើងនេះគឺតាមថាស CD-ROM ដូច្នេះលោកអ្នកចុចលើ Tab ជ្រើសរើសយក OK ដើម្បីចូលដល់ជំហានបន្តទៀត។
    ការដំឡើងកម្មវិធីឥឡូវនេះបានរៀបចំ ដំឡើងនៅលើ Hard disk និងបង្កើតជា Partition ថ្មីមួយដែលជា​ Partition Linux បន្ទាប់មកលោកអ្នកចុចលើ OK ដើម្បី បន្តការដំឡើង។
    រូបភាពខាងលើបង្ហាញកំពង់ដំណើរការបង្កើត Partition នៅលើ Hard disk
    ជំហានបន្ទាប់មកទៀតជ្រើសរើស Skip រួចចុចលើ OK ពីព្រោះយើងមិនប្រើជាមួយ Floppy ឬ USB ឬក័ HTPP/FTP ឡើយ។
    លោកអ្នកជ្រើសរើសយក Probe ដើម្បីជ្រើសរើសយក Network card
    choose GREEN NIC
    និងមានលេចឡើងនូវរូបភាពខាងក្រោម
    ចុចលើ OK ដើម្បីជ្រើសរើសយក Network Card (Green) សំរាប់ភ្ជាប់ទៅតំបន់ LAN នៅក្នុងប្រព័ន្ធ Network តាម​ មហាវិទ្យាល័យ ក្រុមហ៊ុនដែល លោកអ្នកចង់ ចែកចាយប្រព័ន្ធអ៊ីនធឺណែត។ លោកអ្នកបញ្ចូល IP private ក្នុង Class C ដែលមាន 192.168.200.254 និងជ្រើសរើសយក Subnetmask: 255.255.255.0 លោក អ្នកចាំថា IP 192.168.200.254 គឺជារបស់ម៉ាស៊ីនមេ។
    ក្រោមមកបានស្វាគមន៏ជោគជ័យក្នុងការដំឡើង IPCOP
    លោកអ្នកចុចលើ OK ដើម្បីបន្តការដំឡើងតទៀត
    ជ្រើសរើស Keyboard ដោយលោកអ្នកចុចលើ US រួចចុចលើ OK ដើម្បីដំឡើង បន្តទៀត។
    លោកអ្នកជ្រើសរើសម៉ោងតំបន់ ​Asia/Phnom_Penh រួចុចលើ OK ដើម្បីចូលដល់ ជំហានបន្តទៀត។
    ដាក់ឈ្មោះម៉ាស៊ីន Firewall ដែលមានឈ្មោះថា UC-Firewall
    បញ្ចូលឈ្មោះ Domain Name ឧទាហរណ៏ដូចជា uc.edu.kh សំរាប់ សាកលវិទ្យាល័យកម្ពុជា។
    លោកអ្នកជ្រើសរើស Disable ISDN ពីព្រោះយើងមិនប្រើប្រព័ន្ធនេះឡើយ
    ជ្រើសរើស Network Configuration Type រួចជ្រើសរើសយក OK ដើម្បីបន្ត ជំហានក្រោយទៀត។
    លោកអ្នកជ្រើសរើសយក​ Green + Red ពីព្រោះក្នុងករណីម៉ាស៊ីនកុំព្យូទ័រប្រើ Network card តែពីរគត់ ដើម្បីចែកចាយលើម៉ាស៊ីន Firewall ។ ប្រសិនបើ កុំព្យូទ័ររបស់លោកអ្នកអាចផ្គត់ផ្គង់បាន 3 Network card សូមជ្រើសរើសយក ​Green + ORANGE + RED ដែលក្នុងនោះ Green សំរាប់ផ្គត់ផ្គង់ក្នុងប្រព័ន្ធ LAN ហើយ ORANGE សំរាប់ផ្គត់ផ្គង់តំបន់ហាមខាត់ដែលមានដាក់ម៉ាស៊ីន Server សំខាន់ៗមិនអោយមានការឡុកលុយពីខាងក្រៅឬ មាននរណាម្នាក់ដែលចង់មក ភ្ជាប់ជាមួយប្រព័ន្ធ LAN ដែលពេលនោះម៉ាស៊ីន Server សំខាន់ៗបានដាក់នៅតំបន់ LAN វាអាចមានការឡុកលុយ។ ឬប្រសិនបើលោកអ្នកអាចភ្ជាប់ប្រើ 4 Network Card ដែលមាន Green +BLUE + ORANGE + RED ដែល BLUE សំរាប់ប្រើ Wi Fi network។​ តែក្នុងលំហាត់នេះខ្ញុំបាទណែនាំអោយស្គាល់ពីការដំឡើង ដោយប្រើ Network card ពីរអាចប្រើនៅលើកុំព្យូទ័រ Clone ធម្មតាបាន​។
    ជ្រើសរើសលើ Address setting ចុចលើ OK ដើម្បីបន្តការដំឡើង
    ចុចជ្រើសរើសលើ Red រួចចុចលើ OK បញ្ចូល IP Class C 192.168.200.254 និង​ Subnetmask 255.255.255.0
    លោកអ្នកជ្រើសរើសយក (*Static បញ្ចូល IP address ដែលបានមកពីក្រុមហ៊ុន ISP ផ្គត់ផ្គង់អោយមក នៅពេល ដែលភ្ជាប់អ៊ីនធឺណែតមួយខ្សែដែលមានប្រភេទ Lease Line ឬក៏ប្រភេទ ADSL សុទ្ធតែមាន IP សំរាប់ ផ្គត់ផ្គង់អោយមកអតិថិជន គ្រប់គ្នាប្រសិនបើមិនស្គាល់លោកអ្នកអាចសួរទៅក្រុមហ៊ុនដែលលោកអ្នកតភ្ជាប់អ៊ីនធឺណែត។ ឧទាហរណ៏ នៃ Public IP​� 119.15.94.84 និង Subnet mask: 255.255.255.248 ខាងលើគឺភ្ជាប់ពីក្រុមហ៊ុន WiCam ISP
    បន្ទាប់មកទៀតចុចលើ Done ដើម្បីបញ្ចប់ការដំឡើង RED
    �ជ្រើសរើស Primary DNS: 202.79.24.156 និង Secondary DNS: 202.79.24.157 និងបញ្ចូល Default Gateway: 119.15.94.83 ចំពោះ DNS និង Default Gateway គឺបានមកពីក្រុមផ្គត់ផ្គង់អ៊ីនធឺណែត​ Wicam ឬក្រុមហ៊ុនផ្សេតទៀតដែលលោកអ្នកបានជាវភ្ជាប់អ៊ីនធឺណែតសំរាប់ប្រើប្រាស់។
    ជំហានចុងក្រោយនៃការដំឡើង Network Configuration នេះចុងក្រោយដំឡើង DHCP Server ចុច OK
    លោកអ្នកជ្រើសរើស (*) Enabled បញ្ចូល IP Start address: 192.168.200.10 និងបញ្ចប់ End Address: 192.168.200.253 ដែល 192.168.200.254 ជា IP របស់ម៉ាស៊ីនមេ Firewallនិង Primary DNS: 202.79.24.156 និង Secondary DNS 202.79.24.157 និង​ Domain name: uc.edu.kh 
    ក្រោយពេលដំឡើងរួចចប់សព្វគ្រប់ដូចខាងលើលោកអ្នកចុចលើ Done ដើម្បីបញ្ចប់ ការដំឡើងកម្មវិធី Firewall នៅពេលបញ្ចប់ Done ជាមួយការដំឡើង DHCP server លោកអ្នកចុចលើប៊ូតុង OK
    root password
    ជំហានបន្ទាប់លោកអ្នកបង្កើត Password root របស់ IPCop និង​ Password web administrator ហើយនិង backup password។ ប្រសិនបើលោកអ្នកចង់ចូល login ទៅម៉ាស៊ីន IPCop ដែលមានលក្ខណ:ដូចនឹង Linux គឺលោក អ្នកចូលក្នុង​ Root ជាមុនរួចហើយវាយបញ្ចូល Root password បន្ទាប់មកលោកអ្នកនឹង បានបង្ហាញ web admin password។ ក្រោយមកទំព័រ IPCop web និងបញ្ហា �admin� user និង password។
    Congratulations
    ចុងក្រោយបំផុតលោកអ្នកចុចលើ OK បញ្ចប់ការដំឡើង IPCop លើម៉ាស៊ីនFirewall របស់លោកអ្នក បន្ទាប់មកលោក អ្នកចុចលើ OK ដើម្បី reboot​ ឡើងវិញ។�
    លោកអ្នកអាចភ្ជាប់ពី http://192.168.200.254:81� ដោយប្រើ http ធម្មតា ឬអាចប្រើ https://192.168.200.254:445 ដែលមានសុវត្ថិភាពក្នុងការប្រើប្រាស់


    របៀបសម្លាប់មេរោគ Trojan.Wincod
    I. ការអធិប្បាយ
    ចាប់ផ្តើមឆ្លងនៅថ្ងៃទី ខែ 03 ឆ្នាំ 2009 វេលាម៉ោង 9:37:02 AM
    ឈ្មោះមេរោគ: W32.Downadup.C
    ជាប្រភេទមេរោគTrojan ធ្វើអោយជាប់គាំងខូចកម្មវិធីប្រើប្រាស់
    កំរិតគ្រោះថ្នាក់មធ្យម
    ទំហំ: 57,344 bytes
    វាធ្វើអោយខូចខាងប្រព័ន្ធWindows XP, Windows Vista, Windows Server 2003, Windows 2000។
    II. របៀបសម្លាប់មេរោគ 
    �������� - ចុចលើ Start 
     Run
    �������� - វាយសរសេរ Regedit
    �������� - 
    ចុចជ្រើសរើសយក OK
    �������� - 
    រកមើលតម្លៃរួចហើយលប់ចោលនៅក្នុង Registry HKEY_LOCAL_MACHINE\SOFTWARE\Microsoft\Windows\CurrentVersion\Run\"WmpTray" = "[PATH TO TROJAN]"
     HKEY_LOCAL_MACHINE\SOFTWARE\Microsoft\Windows NT\CurrentVersion\Image File Execution Options\taskmgr.exe\"Debugger" = "
    http://wincodecpro.com/purchase.php?id=2"
     HKEY_LOCAL_MACHINE\SOFTWARE\GenericMultiMedia\WinCoDecPRO\"countr" = "[NUMBER OF TIMES TROJAN HAS EXECUTED]"
     HKEY_LOCAL_MACHINE\SOFTWARE\GenericMultiMedia
     HKEY_LOCAL_MACHINE\SOFTWARE\GenericMultiMedia\WinCoDecPRO
    បិទ Registry ចាកចេញពី Windows

    2 comments:

    1. ខ្ញុំចង់ចេះដាក់cookie ដើម្បីទាញយកតាមរយះpremium នៃគេហទំពរ
      ដែលបងបានបង្ហាញណាស់តែប្អូនសូមឱ្យបងពន្យល់មួយឱ្យបានច្បាស់ជាងនេះបន្ដិច ព្រោះប្អូនមិនទាន់យល់គ្រប់គ្រាន់ពីអ្វីដែលបងបាន​បង្ហាញនោះទេ ។សូមងរគុណដែលបងបានចែករំលែកនូវចំណេះដល់
      កូនខ្មែរគ្រប់រូបមានរូបខ្ញុំជាដើ់ម!។

      ReplyDelete
    2. សួរស្ដីបង ! តើបងមានគេហទំពរណាដើម្បីរៀនកម្មវិធីកាត់តរូបភាព( Adobe Photoshop )មិនគិតលុយ ដែរទេ ។ បើមានសូមបងសូមបង លីងមកចូលគេហទំព័របងផង ព្រោះខ្ញុំតែងតែចូលមកកាន់វេបសាយបងស្ទើរាល់ដើម្បីរៀនអ្វីៗពីទីនេះ។​ សូមអរគុណ

      ReplyDelete