Sunday, October 30, 2011

ថ្មីៗក្តៅៗអំពីFacebook​

ចង់​ដឹង​ថា Facebook មាន​អ្វី​ពិសេស​ទៀត​មែន​ទេ? ឥឡូវ​ Facebook បាន​ប្រកាស​មុខងារ​ថ្មី​មួយ​ទៀត​ហៅថា Trusted Friends ដែល​អាច​ឲ្យ​មិត្តភ័ក្ដិ​របស់​អ្នក​ជួយ​បើក​ Account ឲ្យ​អ្នក​វិញ​បាន​ពេល​វា​ត្រូវ​បាន​បិទ។
មុខងារ Trusted Friends តម្រូវ​ឲ្យ​មាន​មិត្តភ័ក្ដិ​ជា​ទី​ទុក​ចិត្ត ៣ ទៅ​ ៥ នាក់​ រួចហើយ​ត្រូវ​ដាក់​លេខ​សម្ងាត់​ពិសេស​ដែល​អាច​បញ្ជាក់​ពី​អត្តសញ្ញាណ​របស់​អ្នក​បាន។ ឧទាហរណ៍​ថា​ Account របស់​អ្នក​ត្រូវ​បាន​គេ​លួច​ចូល ហើយ​បន្ទាប់​មក​អ្នក​មិន​អាច​បើក​វា​វិញ​បាន​ទេ ទោះ​ចូល​ទៅ​ក្នុង​អ៊ីមែល ​ប្រើ Password Recovery ក៏​ដោយ។ បើ​មាន​រឿង​ដូចជា Trusted Friends អាច​ជួយ​អ្នក​បាន​ ព្រោះ​មិត្ត​ភក្តិ​គួរ​ជា​ទី​ទុក​ចិត្ត​របស់​អ្នក​អាច​វាយ​លេខ​សម្ងាត់​ពិសេស​ដើម្បី​បើក​ Account ឲ្យ​អ្នក​វិញ​បាន។
ឡូយ​អត់? មិន​បាច់​ភ័យ​ថា​មាន​គេ​លួច​ចូល​ក្នុង​ Account ហើយ​បើក​មិន​ចេញ​ទៀត​នោះ​ទេ!

Sony​ទិញ​ផ្តាច់​ភាគហ៊ុន​Ericsson​!

ចាប់​ពី​ពេល​នេះ​ត​ទៅ​លេង​មាន​ពាក្យ​ថា Sony Ericsson ទៀត​ហើយ គឺ​នៅ​សល់​តែ Sony ប៉ុណ្ណោះ ព្រោះ​​ក្រុមហ៊ុន​ Sony បាន​ទិញ​ផ្តាច់​ភាគហ៊ុន​ Ericsson ៥០% ភាគ​រយ​នោះ​បាន​ទៅ​ហើយ។
ក្រុមហ៊ុន Sony បាន​ចំណាយ​ទឹក​ប្រាក់ ១,០៥  ពាន់លាន​ផោន ស្មើ​នឹង ១,៦ ពាន់លាន​ដុល្លារ​អាមេរិក​ ដើម្បី​ទិញ​យក​ចំណែក​ភាគហ៊ុន ៥០%​របស់​ Ericsson ហើយ​លទ្ធផល​ឃើញ​ថា Sony នឹង​ក្លាយ​ជា​ម្ចាស់​តែ​ម្នាក់​គត់​លើ​កិច្ច​សហការ​ Sony Ericsson ចាប់​ពី​ពេល​នេះ​ត​ទៅ។ លើស​ពី​នេះ​ទៀត Sony បាន​សិទ្ធិ​គ្រប់​គ្រាន់​ដើម្បី​ប្រើប្រាស់​ប៉ាតង់​មួយ​ចំនួន​ទៀត​ដែល​ទាក់​ទង​នឹង​បច្ចេកវិទ្យា​ឥត​ខ្សែ។
បើ​វា​ទៅ​ជា​អ៊ីចឹង​ទៅ​ហើយ Sony នឹង​ធ្វើ​អ្វី​ឲ្យ​កាន់​តែ​អស្ចារ្យ​ដោយ​រួម​បញ្ចូល​បច្ចេកវិទ្យា​ពី Game Console, TV, Tablet និង​device ផ្សេង​ៗ​ទៀត​ទៅ​ក្នុង​ទូរស័ព្ទ SmartPhone មិន​ខាន​ទេ។ បើ​ធ្វើ​បាន​នោះ​ទូរស័ព្ទ SmartPhone ដែល​ចេញ​ពី​ Sony បា្រកដ​ជា​មាន​មុខងារ​ច្រើន​គួរ​ឲ្យ​ចាប់​អារម្មណ៍​ស្រប​តាម​តម្រូវការ​របស់​អ្នក​ប្រើប្រាស់។
ទោះ​ជា​យ៉ាង​ណា​ដំណើរការ​នេះ​នឹង​ត្រូវ​បញ្ចប់​ជា​ផ្លូវការ​នៅ​ខែ​មករា ឆ្នាំ ២០១២។ តើ​ប្រិយមិត្ត​ចង់​ឃើញ​អ្វី​ដែល​ថ្មី​ពី Sony ទេ? ខ្ញុំ​ក៏​ចាំ​មើល​ដែរ ចាំ​មើល Sony នឹង​ធ្វើ​អ្វី​ឲ្យ​កាន់​តែ​ពិសេស​លើ SmartPhone របស់​ខ្លួន​ហ្ន ហើយ​វា​នឹង​អាច​ប្រកួត​ប្រជែង​ជាមួយ iPhone និង Samsung បាន​អត់?